[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការបញ្ចេញអាគុយថ្មីមួយដែលអាចបញ្ចូលថ្មពី ១០ ទៅ ៨០ ភាគរយក្នុងរយៈពេលតែ ១០ នាទីប៉ុណ្ណោះ ដោយបំពាក់ទៅលើម៉ូដែល Zeekr 007 ដែលមានតម្លៃលក់ចាប់ពី ៣២ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
Zeekr 007 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦សេះ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៨១ សេះ ផ្គួបដោយអាគុយប្រភេទ LFP battery ដោយសាកត្រឹមតែ ១៥នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាក super-fast charging ។
បន្ថែមពីលើអាគុយថ្មីជាមួយនឹងការសាកថ្មលឿន លើសពីនេះ Zeekr 007 ក៏មានលក្ខណៈពិសេសផ្នែកខាងក្នុងដ៏ល្អជាមួយនឹងកៅអីស្បែកប្រភេទ Nappa ជាមួយនឹងមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សានៅជួរខាងមុខផងដែរ ៕