[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 007 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ ក៏ដូចជាធ្វើការទទួលការកក់ទុកមុននៅឯពិពរណ៌រថយន្ត Guangzhou Auto Show ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៨ ម.ម ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture រួមទាំងប្រព័ន្ធទប់លំនឹង Double-wishond ផងដែរ។
សម្រាប់ការឌីស្សាញ រថយន្តថ្មីនេះមានការឌីស្សាញបែប minimalistic ដោយមានបំពាក់ចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ និងចង្កៀងក្រោយរាងស្លីមជាដើម ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធរ៉ាដា LiDARs ចំនួន ៣ និងបន្ទះឈីប Qualcomm Snapdragon 8295 ផងដែរ។
រថយន្តអគ្គិសនីនេះ រំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោងប្រភេទ CATL អាចបើកបរបានចម្ងាយ ៨២២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ២៨ នាទី។ ៕