
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr របស់ចិននឹងរៀបចំព្រឹត្តិការណ៍ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបលើកទី ៤ នៃម៉ាកយីហោ Zeekr របស់ខ្លួន ហើយនឹងដាក់បង្ហាញរថយន្ត Zeekr 007 GT ជារថយន្តម៉ូដែលទីពីររបស់ខ្លួនដែលមានរចនាបថ Shooting Brake។ ក្រុមហ៊ុនមួយនេះមិនបានចែករំលែកព័ត៌មានបន្ថែមណាមួយអំពីម៉ូដែលថ្មីនេះទេ ដោយគ្រាន់តែនិយាយថា ព្រឹត្តិការណ៍ដាក់លក់នឹងចាប់ផ្តើមនៅម៉ោង ៧យប់នៅទីក្រុងប៉េកាំង។
រថយន្តអគ្គិសនី Zeekr 007 GT មិនតែលក់នៅក្នុងប្រទេសចិនទេ វាក៏ត្រូវបានដាក់លក់នៅទីផ្សារបរទេស ហើយត្រូវបានប្ដូរឈ្មោះទៅជា Zeekr 7 GT ។ រថយន្ដនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿនបំផុត 800 V ultra-fast charging គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកថ្មពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០.៥នាទី ខណៈសាកមួយពេញអាចបើបាន ៨២៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។










រថយន្ដក៏បំពាក់មកជាមួយជម្រើសអាគុយ២ប្រភេទដោយប្រភេទអាគុយ Lithium Iron Phosphate (LFP) ដែលផលិតដោយ CATL និងបង្កើតដោយ Zeekr ផ្ទាល់មានទំហំ ៧៥kW និងអាគុយ Ternary NMC មានទំហំ ១០០kWh។
រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៦៤មម ទទឹង ១ ៩០០មម កម្ព់ស ១ ៤៤៥មម និងមានគម្លាតកង់មុខក្រោតប្រវែង ២ ៩២៥មម។នៅផ្នែកខាងក្នុង Zeekr 007 GT បានបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១៥ អុីញនិងអេក្រង់កម្សាន្ដ ទំហំ ៣៥ អុីញ។ បន្ដែមពីនេះរថយន្ដក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ដំណើរការដោយឧបករណ៍ចាប់សញ្ញា LiDAR និងបន្ទះឈីប NVIDIA Orin X៕










