[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 009 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ៦៧ ៧០០ ដុល្លារ ដល់ ៨២ ០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Zeekr 009 ស៊េរីឆ្នាំ ២០២៤ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៤៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ខណៈរូបរាងនៅផ្នែកខាងក្រៅមិនមានការផ្លាស់ប្តូរទេបើធៀបទៅនឹងម៉ូដែលមុន ដែលបំពាក់ប៉ាណាមុខមានមុខងារផ្លាស់ប្តូរទម្រង់បាន ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នៅទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 ប្រព័ន្ធ OTA និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ២០ ចំនុច ជាដើម ។ លើសពី ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារឯណ្ណោះ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៩៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ថ្មីទំហំ ១៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៨២២ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ២៨ នាទី ៕