Zeekr 009 Grand Collector Edition ស្រោបមាសដាក់លក់នៅចិនក្នុងតម្លៃ១២មុឺនដុល្លារ

រថយន្តអគ្គិសនី MPV ដ៏ប្រណិតបំផុតដែលផលិតនៅប្រទេសចិន ម៉ូឌែល Zeekr 009 Grand Collector Edition បានបង្ហាញខ្លួនជាផ្លូវការហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៨៩៩ ០០០យ័ន ស្មើនិង ១២៣ ២០០ដុល្លារអាមេរិក ដោយមានបន្ថែមការតុបតែងធ្វើពីមាសទាំងផ្នែកខាងក្រៅ និងខាងក្នុង។

Zeekr 009 Grand Collector Edition, Luxury MPV In Gold 24 Karat Officially Launchesមាស ២៤ការ៉ាត់ ចំនួន ៣ក្រាម ត្រូវបានស្រោបនៅលើឡូហ្គោទាំងប្រាំពីរកន្លែងលើរថយន្ដនេះ។ គួរបញ្ជាក់ផងដែរថាចំពោះប្រភេទ មាស ២៤ការ៉ាត់នេះ ជាមាសសុទ្ធ វាគ្មានលោហធាតុផ្សំ (alloy) បន្ថែមទេ ហើយមាសប្រភេទនេះមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ឥណ្ឌា និងបណ្ដាប្រទេសនៅទ្វីបអាស៊ី។

រូបរាងខាងក្រៅរបស់រថយន្ដគឺដូចគ្នាទៅនឹងរថយន្ត Zeekr 009 Grand Edition ដែលកំពុងដាក់លក់បច្ចុប្បន្ន ប៉ុន្តែអ្វីដែលប្លែកគឺមានការតុបតែងស្រោបដោយមាសនៅលើឡូហ្គោខាងមុខ ឡូហ្គោខាងក្រោយ គែមបង្អួច ដៃទ្វារ កាំជណ្ដើរចំហៀង និងថាសកង់។ រថយន្ដនេះក៏ភ្ជាប់មកជាមួយឧបករណ៍ (lidar) នៅលើដំបូល ដែលបង្ហាញពីសមត្ថភាពជំនួយការបើកបរដ៏ទំនើបផងដែរ។ រថយន្ត Zeekr 009 Grand Collector Edition មានប្រវែងតួខ្លួនសរុប ៥ ២១៧ មីលីម៉ែត្រ ទទឹង ២ ០២៤ មីលីម៉ែត្រ កម្ពស់ ១៨១២ មីលីម៉ែត្រ និងមានគម្លាតកង់មុខក្រោយប្រវែង ៣ ២០៥ មីលីម៉ែត្រ។

Zeekr 009 Grand Collector's Edition 4 - Paul Tan's Automotive Newsនៅផ្នែកខាងក្នុង រថយន្ត Zeekr 009 Grand Collector Edition  ផលិតឡើងដើម្បីផ្ដោតលើអតិថិជនជាម្ចាស់​អាជីវកម្មធំៗ និង​នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ដោយរចនាមកជាមួយកៅអីចំនួន៤ប៉ុណ្ណោះ។ ចំពោះអេក្រង់បញ្ជាកណ្តាលខាងមុខ និងអេក្រង់កម្សាន្តខាងក្រោយនីមួយៗ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ។ ការផ្ញើសារ និងការហៅចេញចូលតាមផ្កាយរណប (Two-way satellite messaging and calls) ត្រូវបានគាំទ្រ និងបំពាក់មកជាមួយឧបករណ៍បំពងសម្លេងម៉ាក Yamaha ចំនួន ១៨ គ្រាប់។

极氪009重新定义豪华MPV标准…បន្ថែមពីនេះ កៅអីផ្នែកខាងក្រោយទាំងពីរ បានបំពាក់កន្លែងដាក់ក្បាល កន្លែងដាក់ជើង និងតុតូចៗ សម្រាប់បំពេញការងារ។ កៅអីទាំងនេះមានមុខងារសារ៉េបាន ២៤ទិស និងរបៀបម៉ាស្សា ៨ប្រភេទ។  នៅផ្នែកខាងក្រោយក៏បានបំពាក់មកមួយអេក្រង់កម្សាន្តទំហំ ៤៣អុីញ កម្រិត 4K រួមជាមួយទឹកកកចំណុះ១៨លីត្រ មានមុខងារក្តៅត្រជាក់ បន្ថែមជាមួួយទឹកអប់ ថូផ្កា។ លក្ខណៈពិសេសសំខាន់ៗផ្សេងទៀតនៃផ្នែកខាងក្នុងគឺប៊ូតុងចុចក្នុងរថយន្ដនេះជាប្រភេទគ្រីស្តាល់ថ្លានិងថ្មឆៅ។

MPV điện Zeekr 009 ra mắt phiên bản mạ vàng Grand Collector Edition - Ôtô - Việt Giải TríZeekr 009 Grand Collector Edition ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ៧៧៨សេះ និងកម្លាំងរមួល ៨១០ញូតុនម៉ែត្រ។  រថយន្ដនេះបំពាក់មកជាមួយអាគុយ Lithium ប្រភេទ Ternary របស់ក្រុមហ៊ុន CATL ទំហំ ១០៨ គីឡូវ៉ាត់ម៉ោង (kWh) គាំទ្រសាកថ្មល្បឿនលឿន 800V អាចសាកថ្មពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១១.៥ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Zeekr 009 Grand Collector Edition សាកមួយថ្មពេញអាចបើកបានចម្ងាយ ៧០២គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ។ បើនិយាយពីសន្ទុះល្បឿនវិញ រថយន្ដនេះអាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.៩ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម