
រថយន្ដ Zeekr 7X ទាំង៣ម៉ូដែល បានបើកការបញ្ជាទិញកក់មុននៅក្នុងទ្វីបអឺរ៉ុប ជាមួយប្រទេសចំនួន៣ ក្នុងនោះរួមមាន៖ ប្រទេសហូឡង់, ស៊ុយអែត និងប្រទេសន័រវេស។
ចំពោះតម្លៃក្នុងការបញ្ជាកក់មុននោះ រថយន្ដ Zeekr 7X ម៉ូដែល Premium RWD មានតម្លៃ ៥៧ ៣៣១ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ៧៥kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៤៨០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
ចំពោះម៉ូដែល Long Range RWD មានតម្លៃ ៦០ ៥៧៨ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ១០០kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៦១៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
ចំណែកម៉ូដែល Performance AWD មានតម្លៃ ៦៨ ១៥២ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ១០០kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣០សេះ កម្លាំងរមួល ៧១០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៥៤៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
រថយន្ដ Zeekr 7X មានប្រវែងតួខ្លួនសរុប ៤ ៧៨៧មម ទទឹងប្រវែង ២ ១០០មម កម្ពស់ ១ ៦៥០មម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩០០មម។ រថយន្ដទាំង៣ម៉ូដែលនេះ បំពាក់មកជាមួយបច្ចេកវិទ្យាសកថ្មល្បឿនលឿនចុងក្រោយបំផុតរបស់ Zeekr គឺ 800-volt ‘Golden Battery’ System ដោយប្រើត្រឹមតែ ៩នាទី ក្នុងការសាកថ្មចាប់ពី ១០ ទៅ ៨០ ភាគរយ៕