Zeekr 7X សាក ១៥នាទី ជិះបាន ៥០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារជាងនៅចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន Geely បានធ្វើការដាក់លក់ជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៨ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៥៦ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២៥ ម.ម ព្រមទាំងទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៤១៦ សេះ
  • ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៦៣៦ សេះ

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសអាគុយរបស់របស់រថយន្តនេះមាន ២ ជម្រើសរួមមានទំហំ ៧៥ និង ១០០ គីឡូវ៉ាតម៉ោង​ អាចបើកបរបានចម្ងាយពី ៥០០ ទៅ ៦៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយអាចជិះបាន ៥០០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកភ្លើងត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែបស្ព័រដោយមានបា៉ណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម