Zeekr 9X PHEV មានកម្លាំង ១ ៣៨១សេះ បើកទទួលការបញ្ជាទិញទុកមុននៅខែសីហា

រថយន្ដ Zeekr 9X ប្រភេទ PHEV  ដ៏ល្បីល្បាញរបស់ Geely Group បានបង្ហាញខ្លួនបង្អួតសម្រស់ជាផ្លូវការ នៅក្នុងប្រទេសចិន មុនពេលចាប់ផ្តើមការទទួលការបញ្ជាទិញទុកមុន (presales) នៅចុងខែសីហាខាងមុខនេះ។

រថយន្ត SUV ប្រភេទ Crossover ៦កៅអី Zeekr 9X មានសមត្ថភាពអាចផលិតកម្លាំងដល់ ១ ៣៨១សេះ ហើយអាចជាន់ស្ទុះពីកុងទី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.១វិនាទី និងអាចបើកបរបានរយៈចម្ងាយសរុបបានជាង ១ ០០០គីឡូម៉ែត្រ។ ចំពោះទំហំរូបរាងនៅផ្នែកខាងក្រៅ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ២៣៩មម ទឹទឹង ២ ០២៩មម និងកម្ពស់ ១ ៨១៩មម។

រថយន្ដមួយនេះនឹងចេញក្រុឡុកទីផ្សារចិននៅត្រីមាសទី ៣ ឆ្នាំនេះ ហើយវាក៏ជាម៉ូឌែលទី៨ របស់ម៉ាកយីហោ Zeekr ។ រថយន្ដ មួយនេះនឹងក្លាយជារថយន្ដ ម៉ូឌែលដំបូងគេផលិតឡើងបំពាក់មកជាមួយគ្រោងឆ្អឹង SEA-S និងគ្រាំទ្រប្រព័ន្ធនេះបច្ចេកវិទ្យា SEA Hybrid (Haohan Hybrid)។ Zeekr 9X នឹងត្រូវប្រជែងជាមួយដៃគូខ្លាំងគឺ រថយន្ដ BYD Yangwang U8 ។ ព័ត៌មានបន្ថែមអំពី Zeekr 9X ត្រូវបានបង្ហាញក្នុងអំឡុងពេលនៃការបង្ហាញជាផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 9X បានបំពាក់មកជាមួយអាគុយ Freevoy ផលិតដោយក្រុមហ៊ុន CATL ទំហំ ៧០គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធបានដល់ ៣៨០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ជាពិសេសគាំទ្រការសាកថ្ម 6C 900V អាចសាកពី ២០% ទៅ ៨០% ប្រើពេលត្រឹមតែ ៩នាទី។ សម្រាប់ទំហំអាគុយ ៧០គីឡូវ៉ាត់ម៉ោង  របស់ Zeekr 9X គឺជាកញ្ចប់អាគុយដ៏ធំបំផុតមួយដែលត្រូវបានប្រើប្រាស់លើរថយន្តប្រភេទ PHEV សម្រាប់អ្នកដំណើរ បើបៀបជាមួយ BYD Yangwang U8 បំពាក់មកជាមួយកញ្ចប់អាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង។

Zeekr 9X ដំណើរដោយម៉ាស៊ីនសាំងចំណុះ 2.0 turbocharged អាចផលិតកម្លាំងបាន ២៧៥សេះរួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី Silicon Carbide ចំនួន៣ អាចផលិតកម្លាំងសរុប ១ ៣៨១សេះ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Zeekr កម្លាំងរបស់រថយន្តនេះគឺស្មើនិងកម្លាំងឡានម៉ាស៊ីនសាំង V12 ចំនួន ៣គ្រឿង។ រថយន្ត Zeekr 9X អាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលតែ ៣.១ វិនាទី និងអាចបើកបរ ល្បឿនអតិបរមារ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ZEEKR 9X เอสยูวีเรือธงตัวใหม่ มีทั้งEV และ PHEV ที่วิ่งโหมดไฟฟ้าไกลถึง 380 กม. เปิดตัวในงาน Auto Shanghai 2025 - AutoStationចំណុចពិសេសមួយទៀតរបស់ Zeekr 9X គឺបំពាក់មកជាមួយបូមខ្យល់ Dual-Chamber ជាមួយនឹងប្រព័ន្ធទប់លំនឹង Dual-Valve CDC ។ ការរួមបញ្ចូលគ្នានេះអនុញ្ញាតឲ្យអ្នកបើកបរ តំឡើងកម្ពស់តួរថយន្តបានផុតពីបាតដីកម្ពស់ខ្ពស់បំផុត ២៨៨មម។ មុខងារបូមខ្យល់នេះអាចលើកកម្ពស់រថយន្តបាន ៣០មម ចំណាយពេលតែ ៧វិនាទី។

អ្វីកាន់តែពិសេសតួរថយន្ត 9X បំពាក់មកជាមួយរបារទប់លំនឹង 48V Active Stabilizer Bar ជួយកាត់បន្ថយការឃ្លោងនៅពេលបត់បែន បន្ថែមពីនេះវាក៏បំពាក់មកជាមួយប្រព័ន្ធ AI ដំណើរការជាមួយបូម ជួយរថយន្តបើកបរបានល្អនៅលើផ្លូវរលាក់។ តួរថយន្តរនេះ ត្រូវបានផលិតឡើងពីដែកថែបដែលមានកម្លាំងខ្ពស់ និងអាលុយមីញ៉ូម ៩១%។

Zeekr's First Hybrid Looks Like A Cut-Price Rolls-RoyceZeekr 9X ម៉ូឌែលកំពូលនឹងប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ G-Pilot H9 គាំទ្រដោយឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៥គ្រាប់ និងឈីប Nvidia Drive Thor ចំនួន២ មានសមត្ថភាពគណនាថាមពល ១ ៤០០ TOPS ។ ម៉ូឌែល 9X កម្រិតដំបូងនឹងផ្តល់ជូនប្រព័ន្ធជំនួយការបើកបរ G-Pilot H7 មានឈីបតែមួយ ជាមួយសមត្ថភាពគណនាថាមពលត្រឹម ៧០០ TOPS ។

ផ្នែកខាងក្នុងរបស់ Zeekr 9X រចនាមកបែប 2+2+2 បំពាក់មកជាមួយកៅអីចំនួន៦។ កៅអីជួរទីបានឌីស្សាញបែប Captain Chair មានកន្លែងដាក់ជើង ជាកៅចុចអូតូនិងមានមុខងារ Zero-Gravity។ ចំពោះកៅអីខាងមុខមកជាមួយឧបករណ៍បំពងសំឡេងដាក់ភ្ជាប់នៅកន្លែងទម្រដាក់ក្បាល។

បន្ថែមពីផ្នែកខាងក្នុង អេក្រង់កម្សាន្ដទំហំធំ រហូតដល់ ៣០អុីញ កម្រិត 6K កន្លែងសាកថ្មឥតខ្សែ ឧបករណ៍ប្តូរប្រអប់លេខប្រភេទគ្រីស្តាល់ ការតុបតែងឈើ និងចង្កូតរាងអក្សរ D ។ បន្ថែមពីផ្នែកខាងក្រោយបានបំពាក់ជាមួយអេក្រង់កម្សាន្ដ OLED ទំហំ 15.05 អុីញ កម្រិត 2.5K សម្រាប់អ្នកដំណើរខាងក្រោយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់រថយន្ត (head-up display) ប្រភេទ augmented reality ទំហំ 35.95 អុីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម