Zeekr ថា ឡានអគ្គិសនីសុទ្ធប្រភេទ MPV ម៉ូដែល Zeekr 009 របស់ពួកទទួលបានការលក់ច្រើនបំផុត ៤ ២០១ គ្រឿង នៅក្នុងខែវិច្ឆិកា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសចេញជាផ្លូវការថា រថយន្តអគ្គិសនីសុទ្ធប្រភេទ MPV ម៉ូដែល Zeekr 009 ស៊េរីថ្មីចុងក្រោយរបស់ពួកគេបានទទួលបានការលក់ច្រើនបំផុតនៅក្នុងខែវិច្ឆិកា ជាមួយតួលេខសរុបចំនួន ៤ ២០១ គ្រឿង នៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារសកល។

ក្នុងនោះរថយន្ត Zeekr 009 ស៊េរីថ្មីចុងក្រោយ មានតម្លៃលក់ចាប់ពី ៦មុឺនដុល្លារ ដល់ ១០មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កម្ពស់ ១ ៨៦៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៧៧៨ សេះ ផ្គួបជាមួយអាគុយជំនាន់ថ្មី អាចបើកបរបានចម្ងាយដល់ ៩០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដោយអាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ២៨ នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត MPV នេះ ត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នូវទ្វាររូតចំហៀងប្រភេទអគ្គិសនី ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកៅអីស្បែកដ៏ប្រណិត អេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ចំនួន ២០ចំនុច ជាដើម ។ លើសពីនេះទៅទៀត ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម