Zeekr បង្ហាញរូបរាងរថយន្តអគ្គីសនីប្រភេទ MPV ថ្មីជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់រថយន្ត  Zeekr 9X ប្រភេទ MPV ថ្មី គ្រោងនឹងបង្ហាញររបស់ខ្លួន លើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ២០២៥។

តាមរូបភាព Teaser បង្ហាញនៅរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ ដែលមើលទៅមានលក្ខណៈបែបជ្រុង ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ C ដែលមានភាពស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce Cullinan ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ដ Zeekr 9x អាចនឹងផ្តល់នៅជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ ដែលរំ​ពឹងថាអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងជម្រើសប្រភេទ plug-in hybrid ដំណើរដោយម៉ាស៊ីន ២.០ លីត្រ  រួមជាមួយម៉ូទ័រអគ្គិសនីចំនួន២ ហើយអាចមានតម្លៃលកខ្ទង់ ៧០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម