Zeekr បញ្ជាក់ថារថយន្ដម៉ូឌែល 7X ត្រៀមដឹកជញ្ជូនទៅទីផ្សារអឺរ៉ុបជូនអតិថិជន

រថយន្ដ Zeekr 7X ត្រៀមដឹកជញ្ជូនដល់ទីផ្សារទ្វីបអឺរ៉ុប បន្ទាប់ពីម៉ូឌែលនេះបានបង្ហាញខ្លួនកាលពីខែធ្នូឆ្នាំមុន។ Zeekr 7X ពណ៌ប្រផេះ (Privilege) ដំបូងគេនឹងត្រូវបង្ហាញខ្លួន នៅអឺរ៉ុបនាពេលខាងមុខនេះ នៅក្នុងទីក្រុង Bergen ប្រទេសន័រវេស នេះបើយោងតាមការប្រកាសរបស់អ្នកផលិតរថយន្តអគ្គិសនីរបស់ចិន។

Zeekr 7X orders open in Europe - ArenaEVកាលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ Zeekr 7X បានបើកការបញ្ជាទិញទុកមុន នៅក្នុងប្រទេសហូឡង់ ស៊ុយអែត និងន័រវេស ដោយរំពឹងថានឹងមានការដឹកជញ្ជូនដល់អតិថិជនដំបូងនៅរដូវក្តៅឆ្នាំ 2025។ 

តម្លៃ Zeekr 7X នៅទីផ្សារអឺរ៉ុប៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Premium RWD Experience តម្លៃ ៥៩ ៥៨៥ ដុល្លារ
  • Long Range RWD Drive តម្លៃ ៦២ ៩៥៩ ដុល្លារ 
  • Performance AWD More Performance តម្លៃ ៧០ ៨៣០ ដុល្លារ

1734319626-006_zeekr_cx1e_eu.jpg?ar64=MTY6OQ&auto=format&fit=cropក្រុមហ៊ុន Zeekr បានបញ្ជាក់ថាម៉ូឌែល 7X ដែលដាក់លក់នៅអឺរ៉ុបមាន៣ជម្រើសផ្សេងគ្នាក្នុងនោះមានជម្រើស Premium, Long Range, និង Performance ។ រថយន្ដនេះបំពាក់មកជាមួយជម្រើសអាគុយទំហំ 75kWh (Golden) អាចបើកបរបានចម្ងាយ ៦០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC  និង 100kWh (Kirin) អាចបើកបរបានចម្ងាយ ៧០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

Zeekr 7X — Super Quick, Luxurious SUV for Europe - CleanTechnicaចំពោះកម្រិតសមត្ថភាពវិញ Zeekr 7X ប្រើប្រាស់បុងមួយ (RWD) ដំណើរការដោយ ម៉ូទ័រអគ្គសិនីចំនួនមួយ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងបង្វិល ៤៤០ញូតុនម៉ែត្រ  ខណៈម៉ូឌែល ប្រើប្រាស់បុង ២ (AWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣៧សេះ កម្លាំងបង្វិល ៧១០ញូតុនម៉ែត្រ ។ Zeekr 7X មានប្រវែងតួខ្លួនសរុប ៤  ៨២៥មម ទទឹង  ១ ៩៣០មម កម្ពស់  ១  ៦៥៦មម ប្រវែអគម្លាតកង់មុខក្រោយ ២ ៩២៥មម និងមានទម្ងន់ ២ ៤៧៥គីឡូក្រាម៕ 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម