[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវម៉ូតូ Fino 125 ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងបែប Classic និងមានតម្លៃចាប់ពី ១ ៤០៣ ដុល្លារដល់ ១ ៥៦៨ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ម៉តូ Yamaha Fino 125 មានប្រវែងសរុប ១ ៨៧០ មម, ទទឺង ៧៤០ មម, កម្ពស់ ១ ២១០មម និងកម្ពស់ពីដីមកកែបម៉ូតូ ៧៤៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤.២ លីត្រ និងទម្ងន់ ៩៩ គីឡូក្រាមផងដែរ។
Yamaha Fino 125 បានបំពាក់នូវកុងទ័រឌីជលថល ទំហំ ៥,៨អ៊ីង, ចង្កៀងមុខ LED, ប្រព័ន្ធសោរពីចម្ងាយ និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីទំហំ ៨,២លីត្រផងដែរ។
Yamaha Fino 125 ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៥ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Belt ។
Yamaha Fino 125 បានបំពាក់ផ្នែកខាងក្រោយជាប៊ូម Telescopic shock និងប៊ូមក្រោយ Swing unit ហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤០P ជាដើម។
យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Yamaha Fino 125 មានជម្រើស ៣ ពណ៍ ក្រហម, បៃតង និងខ្មៅ ហើយ ២ ម៉ូឌែលរួមមាន៖
- Yamaha Fino 125 Standard តម្លៃ ១ ៤០៣ដុល្លារ
- Yamaha Fino 125 Premium តម្លៃ ១ ៥៦៨ដុល្លារ ៕