នៅទីបំផុត ក្រុមហ៊ុន Volvo បានបើកឱ្យអតិថិជនរបស់ខ្លួនធ្វើការកុម្ម៉ង់ទិញ SUV ដ៏សុវត្ថិភាពបំផុតរបស់ខ្លួន គឺ XC90 ដែលបំបាក់អាវក្រោះអាចការពារបាន ៣៦០ ដឺក្រេតែម្តង ។
រថយន្ត Volvo XC90 នោះ បានបំពាក់កម្រិតការពារគ្រាប់ប្រភេទ VPAM VR8 ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង ព្រមទាំងការបំផ្ទុះបានទៀតផង ។
រថយន្ត XC90 ម៉ូដែល T6 AWD Inscription ខាងលើ ត្រូវបានកែច្នៃបំពាក់អាវក្រោះនៅរោងចក្រ TRASCO Bremen ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនមួយមានជំនាញក្នុងការច្នៃរថយន្តការពារគ្រាប់កម្រិតខ្ពស់ ។ អាវក្រោះដែកនោះមានកម្រាស់ ១០ មីល្លីម៉ែត្រ ឯកញ្ចក់វិញអាចក្រាស់ដល់ ៥០ មីល្លីម៉ែត្រឯណោះ ។
បន្ទាប់ពីពាក់អាវក្រោះរួច រថយន្ត Volvo XC90 T6 AWD Inscription ខាងលើ នឹងឡើងទម្ងន់ ១ ៤០០ គីឡូក្រាមទៀត សរុបស្មើនឹង ៤ ៤៩០ គីឡូក្រាម ដែលធ្វើឱ្យរថយន្តធ្ងន់ខ្លាំង មិនងាយនឹងក្រឡាប់ឡើយ ៕