កាចទេ? ក្រុមហ៊ុនកែច្នៃរថយន្តរបស់ថៃ Rad ចេញគ្រឿងតែងខ្លួនតម្លៃ ៦ពាន់ដុល្លារ អោយ Toyota Hilux

ក្រុមហ៊ុនជំនាញកែច្នៃរថយន្តប្រទេសថៃ Rad បានធ្វើការចេញគ្រឿងតែងខ្លួន Pathfinder bodykit និងការអាប់ដេត Suspension សម្រាប់ភីកអាប់របស់ក្រុមហ៊ុន Toyota គឺ Hilux Revo អោយកាន់តែអំណាច និងមានសម្ថភាពកាន់តែខ្លាំង។

ជាមួយគ្រឿង Pathfinder bodykit នេះវាបានផ្តល់នូវប៉ាណាមុខថ្មី, កាងដែកការពារខាងមុខ-ក្រោយ, រន្ធខ្យល់លើគម្រប់ម៉ាស៊ីន, ភ្លើង LED លើដំបូល, គម្រប់ភក់, បូមទ្វាទ្រុងក្រោយ និងថាសកង់ស្រោបដោយសំបកកង់សម្រាប់ផ្លូវលំបាកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯប្រព័ន្ធ Suspension វាទទួលបានជម្រើស Old man Emu Suspension ដែលផ្តល់នូវការលើកកម្ពស់ ២អ៊ីញ, ៤អ៊ីញ និង ៦អ៊ីញ ដើម្បីបង្កើនសម្ថភាពក្នុងការ Off-road និងបំពាក់ជាមួយឈ្នាន់ជាន់ប្រភេទអូតូផងដែរ។

ចំណែកម៉ាស៊ីននៃរថយន្ត ក្រុមហ៊ុន Rad ពុំបានបង្ហាញចេញព័ត៌មាននៃការអភិវឌ្ឍន៍អ្វីឡើយ ខណៈរថយន្ត Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ផលិតកម្លាំង ២០១សេះ និងកម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ។

សម្រាប់ការគ្រឿងបំពាក់នេះមានតម្លៃ ៦ ០៦០ដុល្លារ ខណៈ Rad បានផ្តល់នូវជម្រើសផ្សេងៗជាច្រើនសម្រាប់ម្ចាស់រថយន្ត Hilux ដែលចង់តែងខ្លួនសម្រាប់រថយន្តភីកអាប់របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម