កាន់តែវែង! ប្រមាញ់បានឡាន Land Rover Defender 130 តួវែងថ្មី កំពុងសម្ងំធ្វើតេស្ត

រថយន្ត Land Rover Defender 130 ដែលផ្តល់កៅអីអង្គុយសរុបចំនួន ៧ ត្រូវបានគេប្រមាញ់បាន សម្ងំធ្វើតេស្តនៅលើដងផ្លូវសាធារណៈ ដែលវាបញ្ជាក់ថា រថយន្ត Off-road របស់ Land Rover នេះកំពុងតែខិតជិតដល់ពេលបង្ហាញមុខជាផ្លូវការហើយ។

យោងតាមរបាយការណ៍បានឲ្យដឹងថា រថយន្ត Defender 130 នឹងមានប្រវែងវែងជាង Defender 110 ដល់ទៅ ៣៥០មីល្លីម៉ែត្រ ប៉ុន្តែនៅតែមានប្រវែងពីកង់មុខទៅកង់ក្រោយដូចគ្នា។ តាមរយៈតួខ្លួនវែងជាងមុន ដូច្នេះ Defender 130 នឹងផ្តល់កន្លែងអង្គុយធំសម្រាប់កៅអីជួរទី៣ និងកន្លែងដាក់អីវ៉ាន់ច្រើនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Land Rover Defender 110 មានប្រវែងខ្លួនសរុប ៤ ៧៦០មីល្លីម៉ែត្រ ដោយមិនរាប់បញ្ចូលទាំងសម្បកកង់សាកួខាងក្រោយឡើយ ឬ ៥០១៩មីល្លីម៉ែត្រ បើរាប់ទាំងវា។

Defender 110

យ៉ាងណាមិញ រថយន្ត Defender 130 អាចនឹងមានប្រវែងខ្លួនរហូតដល់ទៅ ៥ ៣៧០មីល្លីម៉ែត្រ បើរាប់ពីផ្នែកខាងមុខដល់សម្បកកង់សាគួខាងក្រោយ។ វាអាចនឹងបង្ហាញខ្លួនលឿនបំផុតនៅពាក់កណ្តាលឆ្នាំ២០២២ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម