ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រកាន់ខ្ជាប់នូវវិធីទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាលជានិច្ច ដើម្បីធានានូវសុវត្ថិភាព ដល់អតិថិជន និងបុគ្គលិកទាំងអស់។ សូមចូលមើលវីឌីអូខាងក្រោម៖
សម្រាប់អតិថិជនដែលយករថយន្តដឹកទំនិញ ISUZU មកត្រួតពិនិត្យនៅមជ្ឍមណ្ឌលថែទាំ និងជួសជុលរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) យើងខ្ញុំមានកន្លែងសម្រាប់ឲ្យលោកអ្នកអង្គុយរងចាំយ៉ាងធំទូលាយ មានម៉ាស៊ីនត្រជាក់ មានផាសុខភាព និងមានបម្រើភេសជ្ជ:ផ្សេងៗ។
លើសពីនេះមជ្ឍមណ្ឌលក៏មានការផ្តល់ជូនកញ្ចប់ប្រម៉ូសិនយ៉ាងពិសេសដូចខាងក្រោម៖
- កញ្ចប់ប្រម៉ូសិនទី ១ ៖ បញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់ជាង ១ ០០០ មុខ!
គ្រឿងបន្លាស់របស់មជ្ឍមណ្ឌល សុទ្ធតែនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់ ធានាលើគុណភាពរបស់គ្រឿងបន្លាស់ និងតំលៃសមរម្យ មិនតែប៉ុនោះមានការផ្តល់ជូនការត្រួតពិនិត្យរថយន្តដឹកទំនិញដោយឥតគិតថ្លៃទៀតផង។
- កញ្ចប់ប្រម៉ូសិនទី ២ ៖ ប្រូម៉ូសិនរដូវភ្លៀង
ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ យើងផ្តល់ជូនអតិថិជននូវការបញ្ចុះតំលៃ ១០% លើកៅស៊ូផ្លឹតទឹក និង ស្បែកហ្រ្វាំងព្រមទាំងថែមជូនទឹកថ្នាំលាងកញ្ចក់ និងត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ។
- កញ្ចប់ប្រម៉ូសិនទី ៣ ៖ សេវាកម្មជួសជុលរថយន្តចល័ត
សម្រាប់អតិថិជនដែលមិនអាចយករថយន្តដឹកទំនិញមកមជ្ឈមណ្ឌលជួសជុលរបស់ក្រុមហ៊ុនបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ជួប នោះក្រុមការងារនឹងទៅតាមរយ:ពេលកំណត់។
សូមបញ្ចាក់ផងដែរថា មជ្ឈមណ្ឌលមជ្ឍមណ្ឌលថែទាំ និងជួសជុលយើងខ្ញុំមានទទួលត្រួតពិនិត្យ និងជួសជុលរថយន្តដឹកទំនិញគ្រប់ប្រភេទ។
- សូមអញ្ចើញអតិថិជនមកដោយផ្ទាល់នៅមជ្ឍមណ្ឌលជួសជុលរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។
- ពត៍មានលម្អិតសូមទំនាក់ទំនងមកកាន់៖ 023 901 368 / 012 858 013 ឬ Facebook: Isuzu Trucks Cambodia Service Center
សូមចូលរួមអនុវត្ត 3កុំ 3ការពារទាំងអស់