នៅចុងឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន MG Cambodia បានធ្វើការសម្ភោធជាផ្លូវការនៃរថយន្ត MG RX8 នៅសណ្ឋាគារ ភ្នំពេញសូហ្វីតែល ហើយវាជារថយន្ត SUV ប្រណីតខ្នាតធំ៧កៅអី ជាមួយការរចនាយ៉ាងរឹងមាំ និងមានតួររថយន្តហាប់ណែនល្អ ដែលធ្វើអោយមានការទាក់ទាញដល់អតិថិជនជាច្រើនឲ្យជ្រើសរើសយករថយន្តMG RX8 ធ្វើជារថយន្តSUVខ្នាតធំរបស់ពួកគេ។ បច្ចុបន្ននេះ MG បានធ្វើការនាំចូលនូវម៉ូឌែលប្រភេទថ្មីនៃរថយន្ត MG RX8 ដោយបំពាក់នូវលក្ខណ:ទំនើបៗបន្ថែមទៀត ដែលកាន់តែទាក់ទាញអតិថិជនលំដាប់ VIP កាន់តែច្រើនក្នុងការជ្រើសរើសយករថយន្ត MG RX8 ជាដៃគូរអាជីវកម្ម ឬការប្រើប្រាស់លក្ខណៈគ្រួសាររបស់ពួកគេដោយផ្តល់នូវភាពស៊ីវីល័យ និងប្រណីតភាព។
លើសពីនេះទៀតតម្លៃថ្មីរបស់ MG RX8 Blackened Edition មានតម្លៃត្រឹមតែ ៥៨ ០០០ ដុល្លារប៉ុណ្ណោះ បូករួមនឹងការធានារយៈពេល៣ឆ្នាំ និងកញ្ចប់ប្រម៉ូសិនដូចជា៖ ឈ្នាន់ជាន់អូតូទំនើប, ស្លាកលេខវែង, សេវាកម្មប្តូរប្រេងរយៈពេលមួយឆ្នាំ, កម្រាលជើងប្រណីត, ការបិទស្កុតការពារកាំរស្មីយូវី និងកាដូរជាច្រើនទៀត។ វាជារថយន្តប្រភេទSUVខ្នាតធំ ដែលមានតម្លៃសមរម្យជាងគេមួយចំណោមរថយន្តSUVខ្នាតធំដូចគ្នា ចំណុចនេះហើយដែលបានធ្វើឱ្យMG RX8លក់បានច្រើនជាង១០០គ្រឿងក្នុងមួយឆ្នាំ ហើយវាក៏ជាចំណុចដែលធ្វើអោយយីហោ MG កាន់តែមានការរីកលូតលាស់លឿនជាងគេនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជាចំនុចសំខាន់ៗដែលធ្វើអោយរថយន្ត MG RX8 Blackened មានការពេញនិយមកាន់តែខ្លាំងនៅលើទីផ្សារ។
ការរចនា៖ រថយន្ត MG RX8 មានការឌីស្សាញបែបសាមញ្ញ ប៉ុន្តែរឹងមាំនិងលេចធ្លោ។ រុន្ធខ្យល់មុខភ្លោះ, ក្រូមកាងមុខពណ៌ប្រាក់, ប៉ាណាមុខក្រូមពណ៌ខ្មៅយ៉ាងមានអំណាច(សម្រាប់ម៉ូឌែល Blackened Edition) និងចង្កៀងកាត់អ័ព្ទប្រភេទ Matric LED ដែលបង្កើតឡើងសម្រាប់ផ្នែកខាងមុខយ៉ាងទាក់ទាញ ចំណែកផ្នែកខាងក្រោយត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត អមជាមួយ ស៊ីម៉ាំងភ្លោះ និងចង្កៀងប្រភេទLED។ អំពូលភ្លើងទាំងអស់សុទ្ធតែជាអំពូលប្រភេទLED។
ផ្នែកខាងក្នុង៖ វត្ថុធាតុដើមគុណភាពខ្ពស់ដូចជា ការរំលេចដោយបន្ទះឈើតាមផ្នែកនៃទ្វារ, ក្រូម និងប្រភេទពូកស្បែកទន់ៗដ៏ប្រណិត សុទ្ធតែបានបំពាក់នៅផ្នែកខាងក្នុងកាប៊ីនរថយន្តនេះផងដែរ។ នៅខាងក្នុងកាប៊ីនរថយន្ត MG RX8 មានភ្ជាប់មកជាមួយគ្រឿងតុបតែង ដែលបានសម្រឹតសម្រាំងយ៉ាងពិសេស រួមជាមួយប្រភេទស្បែកពណ៌សាច់ភ្លឺស្រស់ស្អាត។ គ្រឿងតុបតែងទាំងអស់នេះហើយ ដែលអាចអោយលោកអ្នកអាចទទួលយកនូវបទពិសោធន៌នៃដំណើរកំសាន្តពិតៗ និងផាសុកភាពបំផុត។ បន្ថែមជាមួយនូវការកម្សាន្តដ៏សំបូរបែប ដោយអេក្រង់កម្សាន្ត Touchscreen ទំហំ ១០,១អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ ព្រមទាំងលក្ខណ:ពិសេសផ្សេងទៀតរួមមានដូចជា: ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់២ផ្នែកផ្សេងគ្នា រួមជាមួយប្រព័ន្ធកំណត់សីតុណ្ហភាពសម្រាប់អ្នកដំណើរខាងក្រោយ, ប្រព័ន្ធកំណត់ល្បឿនថេរ, សោឆ្លាតវៃ និងដំបូលលើបែបpanoramic sunroof ផងដែរ។ កៅអីទាំង ៣ជួរនៃរថយន្ត MG RX8 ត្រូវបានផលិតឡើងយ៉ាងពិសេសតាមកម្រិតស្តង់ដារដែលផ្តល់អោយវាកាន់តែទំនើបនិងប្រណីតភាពយ៉ាងសំបូរបែបជាច្រើន។
ថាមពលកម្លាំង៖ រថយន្តនេះត្រូវបានផលិតឡើងពីគ្រោងឆ្អឹងរបស់រថយន្តប្រភេទដឹកទំនិញដ៏រឹងមាំ ហើយរថយន្ត MG RX8 ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ២,០លីត្រ តួបូ ទំហំ៤ស៊ីឡាំង បង្កើតបានកម្លាំង២២០សេះ និងកម្លាំងរមួល៣៦០ញ៉ូតុនម៉ែត្រ។ វាបញ្ជូនថាមពលទៅកាន់កង់ក្រោយ ឬកង់ទាំង៤ តាមរយ: ប្រអប់លេខអូតូ៧វគ្គ រួមជាមួយមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត Paddle shifter។ MG RX8 គឺជារថយន្តប្រភេទSUV ប៉ុង២(4×4) និងផ្តល់នូវជម្រើសក្នុងការបើកបរចំនួន៦ជម្រើស (Auto, 4L, Off-road, Snow, Sport និង2H ) ដើម្បីជួយសម្រួលដល់ការបើកបរ និងការគ្រប់គ្រងពេញលេញនៅពេលលោកអ្នកត្រូវការបំផុត។
ប្រព័ន្ធសុវត្តិភាព៖ បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញរថយន្តMG RX8 បានផ្តល់នូវប្រព័ន្ធការពារជាច្រើនដូចជា ពោងសុវត្តិភាពផ្នែកខាងមុខ និងចំហៀងសងខាង, Sensor មុខ-ក្រោយ, កាំមេរ៉ា៣៦០ដឺក្រេ និងប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់TPMS ដែលលោកអ្នកកាន់តែទទួលបានទំនុកចិត្តក្នុងការបើកបរ។
ស្វែងយល់បន្ថែមអំពីម៉ូឌែលដ៏គួរអោយទាក់ទាញនិងអស្ចារ្យនេះ នៅអគារតាំងបង្ហាញរថយន្ត MG Cambodia។ MG RX8 ផ្តល់ជូននូវបរិក្ខារកម្រិតខ្ពស់ល្អៗ, ទំហំធំទូលាយ, សមត្ថភាពខ្ពស់ក្នុងការបើកបរលើផ្លូវ Off-road, ប្រណីតភាព និងបច្ចេកវិទ្យាថ្មីទំនើបល្អបំផុត។ MG RX8 ជំនាន់ថ្មីផ្តល់ជូននូវកម្រឹតនៃប្រណីតភាព ភាពស៊ីវីល័យកាន់តែច្រើន និងការកែលម្អយ៉ាងខ្លាំងសម្រាប់ប៉ាណាខាងមុខពណ៌ខ្មៅជាមួយនឹងការអភិវឌ្ឍបន្ថែមនូវគ្រឿងបរិក្ខាថ្មីៗដើម្បីទាក់ទាញអតិថិជនកាន់តែខ្លាំង៕