ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញរថយន្តថ្មី នោះប្រព័ន្ធសុវត្ថិភាពគឺប្រហែលជាចំណុចសំខាន់បំផុត។ នៅលើទីផ្សារសព្វថ្ងៃនេះ រថយន្ត MG HS ដែលកំពុងមានការកើនឡើងនៃចរាចរណ៏លើដងផ្លូវ និងកំពុងពេញនិយមសម្រាប់រថយន្តប្រភេទ SUV ។ ជាមួយនឹងការបំពាក់មកដោយបច្ចេកវិទ្យាទំនើប និងមានការតេស្តពីកម្រិតសុវត្ថិភាពពី Euro NCAP ហើយវាពិតជាសាកសមសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ក្រុមហ៊ុន MG បានទទួលពានរង្វាន់លំដាប់ផ្កាយ ៥ ពីការតេស្តកម្រិតសុវត្ថិភាពពី Euro NCAP (European New Car Assessment Program) សម្រាប់ម៉ូឌែល MG HS ហើយម៉ូឌែលនេះក៏មានលក់នៅលើទីផ្សារកម្ពុជាហើយ។ រថយន្ត MG HS ទទួលបានវិញ្ញាបនបត្រផ្នែកសុវត្ថិភាពលំដាប់ផ្កាយ ៥ ពី ANCAP (Australian New Car Assessment Program) ដែលធ្វើអោយយីហោនេះទទួលបាន ”Double Five-star” សម្រាប់រថយន្តប្រភេទ SUV កម្រិតស្តង់ដារសុវត្ថិភាពទាំងអឺរ៉ុប និងអូស្ត្រាលី។
បើនិយាយអំពីសុវត្ថិភាព លោកអ្នកអាចក្រឡេកមកមើលរថយន្ត MG HS ដែលទទួលបានផ្កាយ ៥ ពី Euro NCAP ផ្នែកស្តង់ដារសុវត្ថិភាព។ ប្រៀបធៀបពីការបំពាក់ដោយដែកដែលមានគុណភាពខ្ពស់ធ្វើអោយរថយន្ត MG HS មានភាពធុន។ ប្រព័ន្ធសុវត្ថិភាពត្រូវបានគិតយ៉ាងល្អិតល្អន់ដូចជា Side and Curtain Airbag, Cruise control, Engine Start-Stop, Auto Hold, Hill-Start Assist Control និង Electric Parking Brake, សេនស័រក្រោយ និងកាមេរ៉ាក្រោយជំនួយពេលចតរថយន្ត ដែលលោកអ្នកអាចបើកបរបានមានទំនុកចិត្ត។
រថយន្ត MG HS រចនាឡើងជាមួយនឹងភាពទាន់សម័យបែបរថយន្តស្ព័រនៃប្រភេទ SUV។ ចំណុចពិសេសនៃរថយន្ត MG HS គឺផ្តល់ជូននូវកម្លាំង ១៦៩សេះ ហើយបំពាក់ដោយម៉ាស៊ីនសាំង ១,៥លីត្រ Turbo ប្រើប្រអប់លេខអូតូ ៧វគ្គ ដែលធ្វើអោយរថយន្តនេះមានកម្លាំងខ្លាំង។ ហើយវាក៏បានបំពាក់ជាមួយ Smart key ដែលអ្នកគ្រាន់តែចុចប៊ូតុងមួយ ម៉ាស៊ីននឹងធ្វើការ។ រថយន្ត MG ទាំងអស់ គឺបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ហើយវាមានអត្តសញ្ញាណដ៏ល្អប្លែកពីរថយន្តនៅលើទីផ្សារនៃប្រភេទ SUV។ ប្រសិនបើអ្នកដឹងអំពីតម្លៃវិញ អ្នកនឹងកាន់តែចាប់អារម្មណ៏ជាមួយម៉ូឌែលនេះ ដែលអ្នកអាចរកជាវបានក្នុងតម្លៃត្រឹមតែ ៤៣ ០០០ដុល្លារ ជាមួយនឹងការផ្តល់ជូននូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ។