ការបើកសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនៅ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៩ – ក្រុម​ហ៊ុន តាន់ ​ចុង ​ម៉ូ​ធ័រ (ខេម​បូ​ឌា) ភីធី​វ៉ាយ អិល​ធីឌី ប្ញ(“TCMC”) ដែលជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​​ក្រុមហ៊ុន ​តាន់ ​ចុង ​ម៉ូ​ធ័រ ហូល​ឌីង ប៊ី​អេច​ឌី (ម៉ា​ឡេស៊ី) និង​ជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខស្របច្បាប់​ លើរថយន្តម៉ាក NISSAN តែមួយគត់ ​​នៅក្នុង​ប្រទេស​កម្ពុជា បាន​​បើក​​​សម្ពោធជាផ្លូវការហើយនូវសាលតាំងបង្ហាញរថយន្តថ្មីម៉ាកNISSANរបស់​​ខ្លួនដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងកាថ្លែងសុន្ទរកថា​របស់ លោក ឧកញ៉ា Than Tai Hing ដែលជាប្រធាន​ក្រុមប្រឹក្សាភិបាល​​​ក្រុមហ៊ុន​ ​​តាន់ ​ចុង
ម៉ូធ័រ​ ប្រចាំប្រទេសកម្ពុជា និង​​ឡាវ បានមានប្រ​សាសន៍ថា ទស្សនះនិងឆន្ទះរបស់ក្រុមហ៊ុន NISSAN គឺ​ពឹងផ្អែកទៅលើយុត្តិសាស្ត្រផលិតរថយន្តដែលមានការរចនានិងច្នៃប្រឌិតថ្មី ហើយបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតរថយន្តស៊េរីថ្មីទំនើបដែលមានគុណភាពខ្ពស់ស្របតាមបច្ចេកវិទ្យាចុងក្រោយ បង្អស់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនដែលនិយមប្រើប្រាស់រថយន្តស៊េរីថ្មី​បានទាន់តម្រូវការ គឺដើម្បីអោយអតិថិជនរបស់យើងទាំងអស់ ទទួលបាននូវអារម្មណ៍រីករាយ ផាសុខភាព និង សុវត្ថភាព ក្នុងការបើកបរ មិនតែប៉ុណ្ណះក្រុមហ៊ុនយើងបានផ្តល់នូវបទទពិសោធន៏និងសេវាកម្មដ៏មានទំនុកចិត្តដល់អតិថិជនតាំងពីនាទីដំបូង។

ដោយសំលឹងឃើញពីការកើនឡើងនៃអ្នកប្រើប្រាស់រថយន្តម៉ាក NISSAN និង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន អោយបានទាន់ពេលវេលា ក្រុមហ៊ុនតាន់ចុងមូធ័របាននឹងកំពុង​បន្ត​ពង្រីកនិងពង្រឹង​ នូវសេវាកម្មរបស់ខ្លួនដើម្បីធា​នា​ឱ្យ​បាន​នូវសេវាកម្មដែលមានគុណភាពខ្ពស់ មានភាពងាយ​ស្រួល និងមានភាពជឿជាក់ ដល់អតិថិជន លើសពីនេះទៅទៀតរថយន្តម៉ាក NISSAN គឺជាប្រេភេទរថយន្តដែលត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ និងចំណាយសាំងតិចពីសំណាក់អ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងសកលលោក។

នៅក្នុងសុន្ទរកថាលោកស្រី Ayako Nakamura ដែលជាអគ្គនាយករងផ្នែកទីផ្សារឯករាជ្យ ​ប្រចាំអាស៊ី និង អូសេអានី បានលើកឡើងថា៖ “តម្រូវ​កា​រ​របស់អតិ​ថិ​ជនគឺជាកត្តាចំបងនិងចាំបាច់បំផុតដែលយើងខ្ញុំ ត្រូវយកចិត្តទុកដាក់និងបំពេញអោយបាន  ​ ខណៈពេលដែល​​យើងខ្ញុំផ្តោតសំខាន់ទៅលើការបំពេញនឹងផ្តល់សេវាកម្ម ដែលល្អឥតខ្ចោះលំដាប់ពានរង្វាន់នៅក្នុងវិស័យឧស្សា​ហកម្មដែលឈានមុខគេ វា​ក៏​ជាកត្តា​សំខាន់​ផងដែរដែល​យើងខ្ញុំចាំបាច់ត្រូវ​​យកចិត្តទុកដាក់ក្នុងការបង្កើតនូវបរិយាកាសដែលល្អប្រសើរទុកជាបទពិសោធន៏។

ឯក​ឧត្តម ​ពៅ ម៉ាលី រដ្ឋ​លេខា​ធិការនៃ​ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានមាន​ប្រសាសន៍​ថា​៖ “ថ្ងៃនេះខ្ញុំ​ពិតជាមានកិត្តិយសនិង​សេចក្តីសោមនស្សរីករាយខ្លាំងណាស់​ដែលត្រូវបានអញ្ជើញចូលរួម នៅក្នុងកម្មវិធីបើកសម្ពោធ​​ជាផ្លូវ​ការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មី​នេះ ហើយ​​ខ្ញុំ​ពិត​ជាមានមោទនភាពនិងរីករាយក្រៃលែងចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង ​​ របស់ក្រុមហ៊ុន NISSAN និង​​ក្រុមហ៊ុនតាន់ ​ចុង ​ម៉ូធ័រ​ ខេម​បូ​ឌា ដែលបានសហការគ្នាយ៉ាងស្វិតស្វាញក្នុងការផលិតនិងផ្គត់ផ្គង់រថយន្តទំនើបស៊េរីថ្មី តបនឹងតម្រូវការអតិ​ថិ​ជនក្នុងប្រទេស​កម្ពុជាយើង លើសពីនេះផងដែរខ្ញុំពិតជាស្ញប់ស្ញែងនិងសូមកោតសរសើរចំពោះបច្ចេក​វិទ្យាដ៏ថ្មីដែលបានបង្កើតឡើងសំរាប់បំពាក់លើរថយន្ត NISSANនា​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ ប្ញ (Intelligent Mobility) ដែលបានបំពាក់លើរថយន្ត NISSAN នឹង​​ជួយ​​បង្កើនសុត្ថិភាពដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ផងដែរ។

ឯក​ឧត្តម បានបន្ថែមទៀតថា ការ​​​បើក​សម្ពោធ​ជាផ្លូវ​ការ​​សាលតាំងបង្ហាញ​​រថយន្ត​​របស់ក្រុមហ៊ុន NISSANថ្មីមួយនេះ ត្រូវ​បាន​​​រៀប​ចំ​ឡើងដោយយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់​​​ក្រុមហ៊ុន​តាន់ ចុ​ង ​ម៉ូធ័រ រួមទាំង​អ្នកសារ​ពត៏មានជាតិនិងទូរទូរទស្សន៏​​ក្នុងស្រុក​ជាច្រើន​ ​ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញ​ចូលរួមក្នុងកម្មវិធីបើកសម្ភោធសាលតាំងបង្ហាញរថយន្តរបស់រថយន្តNISSANទាំងអស់បានសម្តែង​ការ​ចាប់អារម្មណ៍​​ជាខ្លាំងទៅលើ​ ​ការដាក់តាំងបង្ហាញរថយន្តមូដែលថ្មីទំនើបទាំងអស់របស់NISSAN ជាពិសេសពួកគាត់បានទទួលបាននូវអារម្នណ៏រីករាយនិងបទពិសោធន៍ដ៏ថ្មីប្លែកអស្ចារ្យ ជាមួយនឹងរចនាបទរបស់ ម៉ាកសំគាល់NISSANដែលមានពណ៏ក្រហមលេចធ្លោ និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

សាលតាំងបង្ហាញថ្មីរបស់​រថយន្ត NISSAN ដែលចាប់បើកដំណើរការនេះ នឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកតបទៅនឹងតំរូវការនៃកំនើនប្រជាជនដែលបានកើនឡើងនៅ​រាជធានីភ្នំពេញ​ លើសពីនេះអតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្តដែលនូវជិតលោកអ្នកបំផុត។ អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អនិង​ការស្វាគមន៍​យ៉ាងកក់ក្ដៅក្នុងការ​អញ្ជើញចូលទស្សនារាល់រថយន្ត NISSAN ម៉ូដែល​​ថ្មីដែលកំពុងដាក់តាំងបង្ហាញក្នុងសាលតាំងបង្ហាញរថយន្ត ដែលប្រកបដោយផាសុខភាព  ទំនើប ស៊ីវីល័យ និង បានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្តដែលមានភាពរោះរាយរាក់ទាក់ដើម្បីទទួលបាននូវ “ការបើករថយន្ត NISSAN​ សាកល្បង“មិនតែប៉ុណ្ណោះអតិថិជនអាចទទួលបាននូវអារម្មណ៏រីករាយស្រស់ថា្លជាមួយក្រុមគ្រួសារក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយ Wi-Fi ​​កន្លែង​​អង្គុយ​លេង កន្លែង​​ក្មេង​លេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។

ភ្ញៀវកិត្តិយសដែលមានវត្តមាន​ក្នុង​ព្រឹត្តិការណ៍ផ្លូវ​ការ​​នេះពិតជាមានអារម្មរីករាយដោយទទួល​បាន​ការ​​ស្វាគមន៍យ៉ាងកក់ក្តៅ និងទទួល​ទាន​អាហារពេលល្ងាចបែប​ប៊ូ​ហ្វេ​​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ជាមួយនឹងការទស្សនា​នូវការសម្តែង​​ក្បាច់រាំ​ រួម​ជាមួយ​​នឹង​ការ​កម្សាន្ត​ពី​ក្រុម​តន្ត្រី​ផងដែរ​។

សម្រាប់​ព័ត៌​មាន​បន្ថែម​ស្ដីពី​ម៉ូដែល​របស់​រថយន្តNISSANទាំង​អស់​នៅកម្ពុជាសូម​ចូល​ទៅកាន់វេបសាយ​របស់រថយន្ត NISSAN កម្ពុជាតាមរយៈ www.nissan.com.kh ឬតាម​ដាន​នៅ​លើ​ទំព័រ Facebook របស់​រថយន្ត​ NISSAN កម្ពុជា តាម​រយៈ  https://www.facebook.com/CambodiaNissan/ ប្ញទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩៣ ៣៣៨

ផ្ទាំងផ្សាយពាណិជ្ជកម្ម