ការលក់រថយន្តប្រភេទ Hybrid នៅទីផ្សារតំបន់អឺរ៉ុប នៅតែបន្តការកើនឡើង ខណៈរថយន្តអគ្គិសនីសុទ្ធបន្តការធ្លាក់ចុះ

[បរទេស] ការលក់រថយន្តថ្មីខ្លាញ់គោទូទៅនៅទីផ្សារតំបន់អឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ បានចំនួនសរុប ១,០៦ លានគ្រឿង ដែលជាការធ្លាក់ចុះចំនួន ១,៩% ដោយសារការលក់រថយន្តអគ្គិសនីសុទ្ធ BEVs, Plug-in Hybrid រួមទាំងរថយន្តប្រើចំហេះក្នុង ICE បានធ្លាក់ចុះយ៉ាងខ្លាំង មានតែរថយន្ត Hybrid ប៉ុណ្ណោះ មានការកើនឡើង ។

ក្នុងនោះ សម្រាប់រថយន្តកូនកាត់ Hybrid បច្ចុប្បន្នជាជម្រើសដ៏ពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុប ដោយការលក់កើនឡើងពី ២៧,៥% ដល់ ៣៣,២% ខណៈរថយន្តប្រើសាំងធ្លាក់ចុះពី ៣២,៥% មក ៣០,៦%, PHEV ធ្លាក់ចុះ ៨,៨% និងការលក់រថយន្តអគ្គិសនីសុទ្ធ BEV ធ្លាក់ចុះពី ១៦,៣% មក ១៥% បើធៀបនឹងខវិច្ឆិកា ឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ​សម្រាប់ការ​លក់​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួននៅតំបន់អឺរ៉ុបគិតចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ ២០២៤  មានការលក់​​ល្អ​ជាង​ក្រុមហ៊ុន​ដទៃដូចជាក្រុមហ៊ុន VW បានកើនឡើង ២,២% ខណៈក្រុមហ៊ុន Renault បានកើនឡើង ១,៩% និងក្រុមហ៊ុន Toyota ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​ដំណើរការ​បាន​ល្អ​បំផុត​ដោយ​មាន​ការ​លក់​កើន​ឡើង​ដល់​ទៅ ១២,៤% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម