ក្រុមហ៊ុន CarMD បានបញ្ចេញចំណាត់ថ្នាក់ Vehicle Health Index Reliability Rankings ប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងដើម្បីបង្ហាញថា របស់ណាធន់ខ្លាំងបំផុត ហើយចំណាយតិចក្នុងការជួសជុល។
ដើម្បីទទួលបានលទ្ធផលខាងលើ ក្រុមហ៊ុននេះបានត្រួតពិនិត្យលើទិន្នន័យពីរថយន្តជាង ១៤,៤លានគ្រឿងពីស៊េរីឆ្នាំ ១៩៩៦ ដល់ ២០១៩។ ការសិក្សាថ្មីនេះអះអាងថា Mercedes គឺជាម៉ាករថយន្តដែលធន់បំផុត តាមពីក្រោយដោយម៉ាក Mitsubishi, Buick, Ram និង Ford។
ជាមួយគ្នានេះ ម៉ាករថយន្តដែលចំណាយតិចបំផុតក្នុងការជួសជុល នៅពេលលោតភ្លើង Check Engine គឺ Kia បន្ទាប់មកគឺ Mazda, Hyundai និង Chrysler។
ដោយឡែក ការសិក្សាខាងលើក៏បញ្ជាក់ឲ្យដឹងថា ចំពោះរថយន្តដែលធន់បំផុតគឺ Honda CR-V ឆ្នាំ២០១៧, Subaru Outback ឆ្នាំ២០១៧ និង Lexus NX ឆ្នាំ២០១៦។
ក្នុងនោះ រថយន្តដែលចំណាយតិចបំផុតក្នុងការជួសជុលគឺ Subaru Outback ឆ្នាំ២០១៧, Toyota Prius ឆ្នាំ២០១៦ និង Hyundai Tucson ឆ្នាំ២០១៧៕