កូនភ្លោះ Toyota GR 86 ២០២២ កម្លាំង ២២៨សេះ ចេញតម្លៃផ្លូវការ

កាលពីឆ្នាំមុនកន្លងទៅ Suburu បានបង្ហាញចេញនូវរថយន្ត BRZ ឆ្នាំ២០២២ ជាផ្លូវការ នាពេលនេះផងដែរក្រុមហ៊ុនក៏បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Coupe ដែលទទួលបានការឌីស្សាញថ្មីនេះផងដែរ។

ជាមួយផែនការនៃចេញលក់ក្នុងខែកញ្ញានេះ សម្រាប់ BRZ មានរូបរាងបែបស្ព័រជាមួយចង្កៀងខាងមុខប្រភេទ LED និងថាសកង់ទំហំ ១៧អ៊ីញ រួមជាមួយសម្បកកង់ប្រភេទ Summer Performance។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ, អេក្រង់កម្សាន្ត touchscreen ទំហំ ៨អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, កៅអីបែបស្ព័រអមដោយថ្នេរដេរពណ៌ក្រហម, ឈ្នាន់ជាន់ប្រភេទអាលុយមីញ៉ូម និងប្រព័ន្ធជួយបង្កើនសម្លេងម៉ាស៊ីននៅខាងក្នុងកាប៊ីនសម្រាប់ការបើកបរកាន់តែមានភាពទាក់ទាញ។

សម្រាប់បច្ចេកវិទ្យា និងប្រព័ន្ធជំនួយការបើកបររួមមាន៖ Keyless access system with a push-button, ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់, Adaptive cruise control, High beam assist, Lane departure warning and a pre-collision braking system, Sway warning and lead vehicle start alert និងកាំម៉េរាក្រោយឌីជីថល។

រថយន្ត BRZ ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងបង្វិល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសប្រអប់លេខអូតូ ៦វគ្គតម្លៃ ១ ៦០០ដុល្លារ។

រថយន្ត BRZ ឆ្នាំ២០២២ ផ្តល់នូវ ២ជម្រើសម៉ូឌែល រួមមាន Premium និង Limited។ សម្រាប់ម៉ូឌែល Premium មានតម្លៃចាប់ពី ២៨ ៩៥៥ដុល្លារ និង Limited តម្លៃចាប់ពី ៣១ ៤៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម