កូនឡាន SUV ថ្មីរបស់ឥណ្ឌា រំពឹងដាក់លក់តម្លៃខ្ទង់ ៦ពាន់ដុល្លារ

ក្រុមហ៊ុនរថយន្តឥណ្ឌា Tata បានបង្ហាញចេញរូបភាពដំបូងនៃរថយន្ត SUV ខ្នាតតូចជាងគេបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Punch ដែលរថយន្តនេះធ្លាប់បានបង្ហាញខ្លួនក្នុងនាមជារថយន្ត Concept ឈ្មោះ Tata HBX។

ការឌីហ្សាញរបស់រថយន្ត Punch មានលក្ខណៈទាន់សម័យគួរសម ដោយប្រើប្រាស់អំពូលភ្លើងឌីហ្សាញបែបភ្លោះ ស្រដៀងនឹងម៉ូដែល Harrier និងម៉ូដែល Safari ដែរ។ ចំណែកដំបូលមានការលាយបញ្ចូលគ្នារវាងពណ៌ស និងពណ៌ខ្មៅ ដែលជានិន្នាការនៃការឌីហ្សាញនាពេលបច្ចុប្បន្នសម្រាប់រថយន្ត SUV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុននិយាយថារថយន្ត Punch នេះគឺឌីហ្សាញឡើងសម្រាប់អ្នកប្រើប្រាស់ជំនាញថ្មី ដូចនេះគេរំពឹងថាអាចនឹងមានប្រើប្រាស់អេក្រង់ Touch លាយឡំនឹងកុងទ័រកូនកាត់ឌីជីថលដូចជារថយន្ត Concept ដែរ។

គូប្រជែងរបស់ Tata Punch នេះរួមមាន Renault Kwid, Maruti Suzuki Ignis និង Hyundai Casper ហើយតម្លៃរបស់វារំពឹងថាមានចាប់ពីប្រមាណខ្ទង់ ៦ពាន់ដុល្លារ នៅលើទីផ្សារប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម