កូនឡានអគ្គិសនីចិន ឈរនៅកំពូលតារាងឡានអគ្គិសនីលក់ដាច់ជាងគេ នៅត្រីមាសទី១ ឆ្នាំ២០២១

រថយន្ត HongGuang Mini EV គឺជារថយន្តប្រភេទអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុន​​ SAIC-GM-Wuling ដែលបានចេញលក់សម្រាប់តែទីផ្សារប្រទេសចិន កាលពីឆ្នាំមុន។ វាទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ដោយកាលពីខែ មករា និងកុម្ភះ លក់បានច្រើនជាង ៥៦ ០០០គ្រឿង។

នាពេលនេះ Wuling បានបង្ហាញចេញនូវទិន្នន័យនៃការលក់សរុបរបស់ HongGuang Mini EV នៅត្រីមាសទី១ ឆ្នាំ២០២១ ដែល លក់បានរហូតដល់ ៩៦ ៦៧៤គ្រឿង ដែលធ្វើឲ្យរថយន្តនេះឈរនៅកំពូលតារាងឡានអគ្គិនីលក់ដាច់ជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯចំណាត់ថ្នាក់លេខ ២ បានទៅលើ Tesla Model 3 លក់បានចំនួនសរុប ៥២ ៨៥៩គ្រឿង, លេខ ៣ បានទៅលើ BYD Hang EV ដោយបានចំនួនសរុប ២១ ៣៥៤គ្រឿង រីឯលេខ ៤ Great Wall Ora Black Cat ចំនួន ១៩ ១៧៨គ្រឿង និងចំណាត់ថ្នាក់លេខ៥ បានទៅលើ Tesla Model Y មានចំនួនសរុប ១៦ ៤២២គ្រឿង។

Hongguang Mini EV បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៧សេះ និងកញ្ចប់អាគុយអគ្គិសនីកម្លាំង ១៣,៨គីឡូវ៉ាត់ម៉ោងមួយ អាចឲ្យវាបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង សមល្មមសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង។ ថ្វីបើមានរូបរាងតូចមែន ប៉ុន្តែរថយន្តនេះអាចឲ្យមនុស្សពេញវ័យ ៤នាក់ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៨០០យ័ន ឬប្រហែល ៤ ៥០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម