BMW Thailand ទើបតែបានប្រកាសពីតម្លៃ SUV ៧ កៅអីម៉ូដែលថ្មីរបស់ខ្លួន គឺ X7។
X7 M50d ដែលមានលក់នៅថៃ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Quad-turbo ទំហំ ៦ ស៊ីឡាំង កម្លាំង ៤០០ សេះ ប្រើប្រអប់លេខអូតូ ៨ វគ្គ។ វាមានតម្លៃ ៨,៩ លានបាត ឬប្រហែលខ្ទង់ ២៨ ម៉ឺនដុល្លារអាមេរិក។
SUV ខ្នាតធំរបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW នេះ បំពាក់កៅអីអង្គុយដល់ទៅ ៧ , ប្រព័ន្ធបើកបរប៉ុងពីរ , ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់ និង បច្ចេកវិទ្យាជំនួយការបើកបរជាច្រើន។
BMW X7 ជាគូប្រជែងរបស់រថយន្ត Mercedes-Benz GLS , Land Rover Discovery និង Volvo XC90 ជាដើម សម្រាប់ទីផ្សារប្រទេសថៃ៕