១. Bugatti La Voatio Noire – ប្រមាណ ១២,៥ លានដុល្លារ
រថយន្តនេះមានតែមួយគ្រឿងគត់ក្នុងលោក ហើយវាមានតម្លៃប្រមាណ ១២,៥ លានដុល្លារ (ពេលគិតពន្ធរួចមានតម្លៃប្រមាណ ១៨,៧ លានដុល្លារ) ធ្វើឲ្យវាក្លាយជារថយន្តថ្មីដែលមានតម្លៃជាងគេបំផុត។ វាមានម៉ាស៊ីន Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ផលិតកម្លាំងបាន ១៥០០ សេះ។
២. Rolls-Royce Sweptail ៖ ប្រមាណ ១២,៨ លានដុល្លារ
នៅឆ្នាំ ២០១៧ រថយន្ត Rolls-Royce Sweptail ជារថយន្តមានតម្លៃថ្លៃដាច់គេមួយ គឺប្រមាណ ១២,៨ លានដុល្លារ យ៉ាងណាក្ដី Rolls-Royce មិនបានបញ្ជាក់អំពីតម្លៃនេះឡើយ។ រថយន្តនេះប្រើពេល ៤ ឆ្នាំដើម្បីផលិត ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធី Concorso d’Eleganza Villa d’Este ឆ្នាំ ២០១៧។
៣. Bugatti Centodieci ៖ ប្រមាណ ៩ លានដុល្លារ
Bugatti បានបង្ហាញចេញរថយន្ត Centodieci នៅក្នុងកម្មវិធី Pebble Beach នាឆ្នាំ ២០១៩។ វាមានផលិតត្រឹម ១០ គ្រឿងប៉ុណ្ណោះ ហើយរចនាបថរបស់វាគឺយកលំនាំតាមរថយន្ត EB110។ រថយន្តនេះផលិតឡើងដើម្បីអបអរសាទរការគម្រប់ខួប ១១០ ឆ្នាំនៃក្រុមហ៊ុន Bugatti ផងដែរ។
៤. Mercedes-Maybach Exelero ៖ ប្រមាណ ៨ លានដុល្លារ
រថយន្ត Exelero បានបង្ហាញមុខដល់ពិភពលោកនាឆ្នាំ ២០០៤ ដែលរថយន្តនេះមានផលិតត្រឹមមួយគ្រឿងគត់។ កាលឆ្នាំ ២០០៤ វាមានតម្លៃ ៨ លានដុល្លារ ហើយបើគិតអត្រាលុយនាពេលនេះគឺស្មើប្រមាណ ១០ លានដុល្លារ។
៥. Bugatti Divo ៖ ប្រមាណ ៥,៨ លានដុល្លារ
Divo គឺជាផលិតផលដែលអាប់ដេតចេញពី Chiron ជាមួយរូបរាងទាក់ទង និងមានទម្ងន់កាន់តែស្រាលជាងមុនគឺស្រាលជាង Chiron ប្រមាណ ៣៥ គីឡូក្រាមតាមរយៈការបំពាក់កង់ពិសេស។ រថយន្តតម្លៃ ៥,៨ លានដុល្លារនេះ មានផលិតត្រឹម ៤០ គ្រឿងប៉ុណ្ណោះក្នុងលោក៕