នៅក្នុងឆ្នាំ ២០២៤ ទីផ្សាររថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសថៃមានចំនួនចុះបញ្ជីសរុប ៧០ ១៣៧ គ្រឿង ធ្លាក់ចុះ ៨,១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។
ក្នុងនោះ ក្នុងចំណោមក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីសុទ្ធដាច់ជាងគេបំផុតទាំង ១០ នៅប្រទេសថៃមានក្រុមហ៊ុនរបស់ចិនចំនួន ៧ ដោយ BYD ជាប់ចំណាត់ថ្នាក់លេខ ១ មានចំនួនលក់ ២៧ ០០៥ គ្រឿង ស្មើនឹង ៣៨,៥ភាគរយ។
ជាមួយគ្នានេះ ក្រុមហ៊ុន BYD ក៏ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសសិង្ហបុរីផងដែរ ដោយលក់បានចំនួន ៦ ១៩១ គ្រឿង និងជាប់លំដាប់លេខ ១ នៅទីផ្សារជប៉ុនទៀតផងដែរជាមួយការលក់ ២ ២២៣ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់របស់ Toyota នៅទីផ្សារទាំងនេះបានធ្លាក់ចុះគួរឲកត់សម្គាល់។
គួរបញ្ជាក់ថា នេះគឺជាទិន្នន័យដែលស្ថិតនៅក្នុងឆ្នាំ២០២៤ និងស្ថិតក្នុងទីផ្សារអន្តរជាតិ ដោយផ្អែកលើការលក់រថយន្តអគ្គិសនីសុទ្ធតែប៉ុណ្ណោះ៕