ក្រុមហ៊ុន Alpine នឹងចាប់ផ្តើមការផលិតរថយន្តអគ្គីសនី GT X-Over នៅឆ្នាំ ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Alpine បានធ្វើប្រកាសពីផែនការក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៦។ ក្នុងចំនោមរថយន្តទាំងនោះនឹងមានរថយន្តម៉ូដែល A110 ថ្មី និងប្រភេទ Crossover ដែលមានឈ្មោះថា GT X-Over ។

ខណៈ ក្រុមហ៊ុន Alpine កំពុងរក្សានូវព័ត៌មានលម្អិត ដោយគ្រាន់តែបានបញ្ជាក់ថា GT X-Over នឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ GT X-Over នឹងប្រើប្រាស់លើគ្រោងឆ្អឺង CMF-EV platform ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nissan ហើយអាចបត់បែនបានពីរថយន្ត sedans រហូតដល់ប្រភេទ Crossovers។ ក្នុងនោះសម្ព័ន្ធ Renault-Nissan-Mitsubishi បានបង្ហាញរួចហើយនៅម៉ូដែលមួយចំនួនដោយផ្អែកលើស្ថាបត្យកម្មរួមទាំង Ariya និង Mégane E-Tech Electric ផងដែរ។

ក្រុមហ៊ុន Alpine បាននិយាយថា រោងចក្រ Dieppe នឹងក្លាយជាកន្លែងដំបូងគេនៅ Normandy ដើម្បីផលិតរថយន្តអគ្គិសនី ហើយបានកត់សម្គាល់ថាពួកគេមានបំណង “ផលិតរថយន្តដែលមានមុខងារពិសេស និងគ្រឿងបរិក្ខារមិនដូចអ្នកផ្សេងទៀតនៅក្នុងផ្នែកនេះ”។ ក្នុងនោះ Alpine មិនបាននិយាយអំពីមុខងារទាំងនោះទេ ប៉ុន្តែក្រុមហ៊ុន Alpine នឹងវិនិយោគទៅកាន់រោងចក្រ Dieppe ដើម្បីសម្របទៅនឹងតួគ្រោងឆ្អឹង CMF-EV platform ចុងក្រោយបង្អស់ និងរៀបចំរោងចក្រថ្មី។

និយាយអំពីរោងចក្រនេះ ឈ្មោះផ្លូវការរបស់វាកំពុងត្រូវបានផ្លាស់ប្តូរពី Usine Alpine Dieppe ទៅ Manufacture Alpine Dieppe Jean Rédélé។ ជាការពិតណាស់ Rédélé បានបង្កើតក្រុមហ៊ុន Alpine ក្នុងឆ្នាំ 1955 ហើយម៉ាកនេះបានក្លាយជាផ្នែកនៃក្រុមហ៊ុន Renault Group មួយទសវត្សរ៍ក្រោយមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម