ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន BYD ត្រៀមដំឡើងស្ថានីយសាកថ្ម Flash Charging ចំនួន ៣០០ទីតាំងនៅចក្រភពអង់គ្លេស

ក្រុមហ៊ុន BYD ត្រៀមដំឡើងស្ថានីយសាកថ្ម Flash Charging ចំនួន ៣០០ទីតាំងនៅចក្រភពអង់គ្លេស

អ្នកប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងចក្រភពអង់គ្លេសនឹងកាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតបន្ថែមទៀតនាពេលខាងមុខ ជាពិសេសអតិថិជនរបស់ BYD តែម្ដង។ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀតក្រុមហ៊ុនចិន BYD នឹងធ្វើការណែនាំអំពីស្ថានីយសាកថ្មល្បឿនលឿន Flash Charging ដំបូងបង្អស់របស់ខ្លួននៅទីនោះ ដែលវានឹងកាត់បន្ថយរយៈពេលវេលានៃការសាកថ្មបានយ៉ាងច្រើន ហើយអាចនឹងទាក់ទាញមនុស្សជាច្រើនឲ្យសម្រេចចិត្តទិញរថយន្តអគ្គិសនីយកទៅប្រើប្រាស់។

BYD' Flash Charging: 'game-changing' five-minute charging plans testedកាលពីដើមឆ្នាំនេះ ស្ថានីយសាកថ្ម Flash Charging របស់ BYD ត្រូវបានបំពាក់យ៉ាងទូលំទូលាយជាច្រើននៅទូទាំងប្រទេសចិន ហើយបច្ចុប្បន្នកំពុងតែចាប់ផ្តើមពង្រីកខ្លួននៅក្នុងតំបន់អឺរ៉ុប។ ទូសាកនីមួយៗមានក្បាលសាកចំនួនពីរ ហើយនៅពេល ក្បាលសាកមួយកំពុងត្រូវបានប្រើប្រាស់ វាអាចរុញល្បឿនសាកអតិបរមាបានរហូតដល់ ១,៥០០ kW។ ប៉ុន្តែ នៅពេលដែលក្បាលសាកទាំងពីរត្រូវបានប្រើប្រាស់ដោយរថយន្តពីរក្នុងពេលតែមួយ ក្បាលសាកនីមួយៗអាចផ្តល់ថាមពលបានរហូតដល់ ១,០០០ kW ប៉ុណ្ណោះ។

ល្បឿននៃការសាកថ្មគឺពិតជាលឿនខ្លាំងមែនទែន ដោយវាប្រើពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ក្នុងការសាកថាមពលថ្មពី ១០% ទៅ ៧០% និងប្រើពេលត្រឹមតែ ៩ នាទីប៉ុណ្ណោះ ក្នុងការសាកពី ១០% ទៅ ៩៧%។ ទោះបីជានៅក្នុងសីតុណ្ហភាពត្រជាក់ដល់ -៣០°C ក៏ដោយ ការសាកថ្មពី ២០% ទៅ ៩៧% ប្រើពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ។ សម្រាប់ទូសាករបស់ពួកគេនឹងបំពាក់ជាមួយក្បាលសាកថ្ម CCS2 អនុញ្ញាតឲ្យរថយន្តអគ្គិសនីម៉ាកផ្សេងទៀតសាកបានដូចគ្នា ប៉ុន្តែសម្រាប់រថយន្ដ BYD និង Denza នឹងទទួលបានតម្លៃសាកពិសេសទាបជាងគេ។

BYD Just Made EV Charging Basically As Quick As Getting Gas—Againចំពោះអាថ៌កំបាំងនៅពីក្រោយល្បឿនសាកដ៏អស្ចារ្យទាំងនេះគឺមានការចូលរួមពីអាគុយជំនាន់ថ្មីរបស់ក្រុមហ៊ុន BYD។ តាមការរំពឹងទុកក្រុមហ៊ុនចិនមួយនរះមានគម្រោងនឹងដំឡើងស្ថានីយសាកថ្ម Flash Charging ចំនួន ៣០០ ទីតាំងនៅទូទាំងចក្រភពអង់គ្លេសក្នុងរយៈពេល ១២ ខែខាងមុខ ដោយផ្តោតសំខាន់លើទីតាំងលក់រថយន្តរបស់ BYD និង Denza ក៏ដូចជាស្ថានីយឈប់សម្រាកលើផ្លូវល្បឿនលឿននិងមជ្ឈមណ្ឌលសាកថ្មដែលមានស្រាប់។

រថយន្តម៉ូឌែលដំបូងគេរបស់ម៉ាកយីហោចិនដ៏ល្បីនេះ ដែលគាំទ្រការសាកថ្មកម្លាំង ១,៥០០ kW គឺរថយន្ត Denza Z9 GT។ ចំណែកឯរថយន្តម៉ូឌែល Plug-in Hybrid ជំនាន់ចុងក្រោយបង្អស់របស់ BYD បំពាក់អាគុយ Blade Battery 2.0 ក៏គាំទ្រការសាកថ្មល្បឿនលឿនខ្លាំង DC (Ultra-fast DC charging) ផងដែរ ដោយចាប់ផ្តើមដំបូងគេជាមួយនឹងរថយន្តលក្ខណៈគ្រួសារ MPV ម៉ូឌែល D9។ សម្រាប់តម្លៃនៃការសាកថ្មមិនទាន់ត្រូវបានប្រកាសនៅឡើយទេ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន BYD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម