ក្រុមហ៊ុន GAC Aion ជាក្រុមហ៊ុនផលិតរថយន្តបានលឿនបំផុតរបស់ពិភពលោក

[បរទេស] កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ កន្លែងទៅនេះ ក្រុមហ៊ុន GAC Aion ដែលស្ថិតនៅក្រោមក្រុមហ៊ុន GAC បានប្រកាសថា រថយន្តទី ១លានរគ្រឿងបស់ខ្លួន ដែលជារថយន្ត Hyper HT បានធ្វើការរំកិលចេញពីខ្សែសង្វាក់ផលិតកម្មបន្ទាប់ពី ៤ឆ្នាំ ៨ខែ នៅប្រទេសចិន។

លើសពីនេះ ក្រុមហ៊ុន GAC Aion បានបញ្ជាក់ថា វាមិនត្រឹមតែជាម៉ាករថយន្តអគ្គិសនី​ថាមពលថ្មីលឿនបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ាករថយន្តដែលលឿនបំផុតក្នុងពិភពលោកដែលបានផលិតរថយន្តបានដល់ចំនួននេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ម៉ាកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយដំបូងដាក់ឈ្មោះថា GAC New Energy ហើយបន្ទាប់មកបានប្តូរឈ្មោះជាផ្លូវការទៅជា GAC Aion នៅឆ្នាំ ២០២២1។ បច្ចុប្បន្ន GAC Aion មានរោងចក្រឆ្លាតវៃចំនួនពីរ ហើយរោងចក្រទីបីរបស់ខ្លួនកំពុងរៀបចំ ដោយរោងចក្រនេះត្រូវបានគេរំពឹងថានឹងដំណើរការនៅខែមិថុនា ឆ្នាំ ២០២៤ ដែលមានសមត្ថភាពផលិតរបស់បានដល់ ៨០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់របស់ GAC Aion បានកើនឡើងយ៉ាងខ្លាំង ជាមួយការលក់របស់ខ្លួនពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ មានចំនួនសរុប ៤៩៣ ៣៤៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម