ក្រុមហ៊ុន Geely នឹងនាំយករថយន្ដ២ម៉ូឌែលដាក់លក់នៅទីផ្សារប្រទេសប៉ូឡូញ​

ម៉ាកយីហោរថយន្តរបស់ចិន Geely នឹងមានវត្ដមាននៅទីផ្សារប្រទេសប៉ូឡូញ ក្រោយក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Jameel Motors។

ក្រុមហ៊ុន Geely Auto និង Jameel Motors បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​ចែកចាយ​រថយន្ត​ថាមពល​ថ្មី (new energy vehicles) នៅ​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃទី ៨ ខែឧសភា។ រថយន្ដពីរម៉ូឌែល នឹងមានវត្តមាននៅទីផ្សារប្រទេសប៉ូឡូញគឺរថយន្ត អគ្គិសនី Geely EX5 និងម៉ូឌែល C-SUV មិនទាន់បញ្ចេញឈ្មោះជាផ្លូវការទេ ដោយដំណើរការប្រព័ន្ធ Plug-in Hybrid។

ក្រុមហ៊ុន Jameel Motors គឺជា​អ្នក​ចែកចាយ​រថយន្ត​មួយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​អារ៉ាប៊ីសាអូឌីត​ក្នុង​ឆ្នាំ ១៩៤៥។ ក្រៅពីប្រតិបតិ្ដការនៅក្នុង​ប្រទេស​កំណើត ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​អាល់ហ្សេរី, ចិន, អេហ្ស៊ីប, ឥណ្ឌា, ជប៉ុន, ម៉ារ៉ុក,  ម៉ូណាកូ និង​តួកគី។ ក្រុមហ៊ុន Jameel Motors បានធ្វើការ​សហការជាមួយ​ម៉ាកយីហោ​រថយន្ត​ជាច្រើនដូចជា៖ Toyota, Lexus, MG, GAC, និង Changan។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Primul contact Geely EX5 - Prin foc, prin ger, prin mare! Bateria rezistă!  AUTOproយោងតាមសេចក្តីប្រកាសព័ត៌មានដែលចែករំលែកដោយក្រុមហ៊ុនទាំងពីរ Geely Auto នឹងផ្តល់ជូននូវរថយន្តប្រភេទ NEV របស់ខ្លួនដល់អតិថិជនប៉ូឡូញ។ យោងតាមក្រុមហ៊ុន Geely ការលក់រថយន្ត BEV របស់ប្រទេសប៉ូឡូញបានកើនឡើង ៤១% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។  រថយន្តដំបូងដែលនឹងចូលទៅកាន់ប្រទេសប៉ូឡូញគឺរថយន្តប្រភេទ Geely EX5 អគ្គិសនី នឹងចាប់ផ្តើមលក់នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥។

រថយន្ត Geely EX5 ត្រូវ​បាន​លក់​នៅ​ប្រទេស​ចិន​ក្នុង​ឈ្មោះថា Geely Galaxy E5។ ​រថយន្ត​ប្រភេទ compact crossover ដំណើរដោយម៉ូទ័រ​ម៉ូទ័រ​អគ្គិសនី​ចំនួន១អាចផលិតកម្លាំងបាន ២១៥សេះ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចាយពេល ៦.៩ វិនាទី។ រថយន្ត Geely EX5 មាន​ជម្រើស​ថាមពល​ថ្ម LFP ពីរ​គឺ ៤៩.៥២kWh និង ៦០.២២kWh អាចបើកបរបានចម្ងាយ ៤៤០ – ៥៣០គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ CLTC៕

เปิดสเปก GEELY EX5 SUV 5 ที่นั่ง วิ่งไกล 495 กม. ราคาเริ่ม XXX,XXX บาทមិន​មាន​ព័ត៌មាន​ផ្លូវការ​អំពី​រថយន្ត​ម៉ូដែល​ទីពីរ​របស់ Geely សម្រាប់​ប្រទេស​ប៉ូឡូញ​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា យើង​ដឹង​ថា​វា​ជា​រថយន្តប្រភេទ C-SUV ប្រភេទ Plug-in Hybrid ។ តាមការរំពឹងទុករថយន្ដ Geely Galaxy Starship 7 EM-i ​ទំនង​ជា​នឹង​ក្លាយជា​រថយន្ត​ម៉ូឌែល​ទីពីរ​របស់ Geely ដាក់លក់នៅ​ប្រទេស​ប៉ូឡូញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម