
ក្រុមហ៊ុន Li Auto បានដាក់លក់វ៉ែនតាឆ្លាតវៃ (A)I ដំបូងរបស់ខ្លួនឈ្មោះ Livis មានតម្លៃចាប់ផ្តើមពី ១៩៩៩ យ៉ន់ (ឬស្មើនិងប្រមាណ ២៨០ដុល្លារ)។ ឈ្មោះ Livis ត្រូវបានបង្កើតឡើងពី Li Auto និង “Jarvis” ដែលជាជំនួយការ AI ខ្សែភាពយន្ត Iron Man។

វ៉ែនតា Livis របស់នេះ Li Auto មានទម្ងន់ ៣៦ ក្រាម ដែលត្រូវបានអះអាងថា ស្រាលជាង ២០% បើធៀបនឹងវ៉ែនតា AI ធម្មតានៅលើទីផ្សារ។ វ៉ែនតានេះមានរចនាប័ទ្ម Wellington បែបបុរាណ ហើយមានបីពណ៌គឺ ខ្មៅបុរាណ (classic black), ប្រផេះ (tech grey) និងបៃតង (olive green) ជាមួយជម្រើសផ្ទៃភ្លឺ (glossy) ឬផ្ទៃរលោង (matte finishes)។
វែនតា Livis ទាំងអស់បំពាក់ជាមួយស្តង់ដារកញ្ចក់ Zeiss កញ្ចក់ទាំងនេះធានានូវភាពមើលឃើញច្បាស់នៃមុខងារស្លាយកុងទ័រ Head-Up Displays (HUD) និងអាចអនុញ្ញាតឲ្យដោះសោ Face ID បាន។ ជាងនេះទៅទៀត កញ្ចក់របស់វាអាចផ្លាស់ប្តូរពណ៌តាមពន្លឺផងដែរ ដើម្បីបំពេញតាមតម្រូវការមើលឃើញផ្សេងៗរបស់អ្នកប្រើប្រាស់ក្នុងប្រចាំថ្ងៃនិងអាចប្រើជាវ៉ែនតាការពារកម្តៅថ្ងៃ ដោយវាមុខងារប្តូរពណ៌ដោយឆ្លើយតបទៅនឹងពន្លឺពីកញ្ចក់ងងឹតទៅជាពណ៌ស្រអាប់ នៅពេលមានកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ហើយត្រឡប់ទៅជាថ្លាវិញនៅពេលគ្មានកាំរស្មី (UV)។
វ៉ែនតា Livis ផ្តល់នូវរយៈពេលប្រើប្រាស់ធម្មតាបានរហូតដល់ ១៨.៨ ម៉ោង។ ការសាកថ្មមិនស្មុគស្មាញច្រើនទេគឺប្រើប្រអប់ដាក់វ៉ែនតាដើម្បីសាកថ្មឥតខ្សែស្តង់ដារដែលស្រដៀងនឹង AirPods។ លើសពីនេះ វ៉ែនតានេះគាំទ្រការសាកថ្មលឿនឥតខ្សែជាមួយនឹងរថយន្ត Li Auto នេះជាចំណុចពិសេសមួយដែលពួកគេរចនាជាពិសេសសម្រាប់តែអតិថិជនរបស់ Li Auto តែម្ដង។
នៅខាងក្នុង វ៉ែនតា Livis បំពាក់មកជាមួយបន្ទះឈីបគ្រប់គ្រង Hengxuan BES2800 និងបន្ទះឈីបរូបភាព ISP ឯករាជ្យ ដោយត្រូវបានបំពាក់លើកាមេរ៉ា SONY IMX681 ដែលមានសមត្ថភាពថតរូបភាព ១២ មេហ្គាភិចសែល និងវីដេអូ 4K ជាមួយនឹងប្រព័ន្ធទប់លំនឹងរូបភាពអេឡិចត្រូនិក (electronic image stabilisation)។
ចំណុចលក់ដ៏លេចធ្លោបំផុតរបស់ Livis គឺការរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងរថយន្ត Li Auto។ ដោយអាចប្រើប្រាស់មុខងារ Bluetooth និងអុិនធើណេត 5G វ៉ែនតានេះនឹងភ្ជាប់ទៅនឹងប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ត (infotainment system) ដែលអាចឱ្យមានការបញ្ជាពីចម្ងាយដោយប្រើសំឡេង។ អ្នកប្រើប្រាស់អាចចេញបញ្ជាដោយសំឡេងពីចម្ងាយរហូតដល់ ១០០ ម៉ែត្រ ដើម្បីបញ្ជាទ្វារ, បើកប្រព័ន្ធម៉ាស៊ីនត្រជាក់ទុកមុន, បើកកម្តៅកៅអី (seat heating), និងសូម្បីតែពិនិត្យមើលចម្ងាយធ្វើដំណើរដែលនៅសល់ និងស្ថានភាពសាកថ្មរបស់រថយន្តផងដែរ៕

























