ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night

ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ ១០០% ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ័ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយមនិងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន ៩ ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូននិងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេសគឺ ជារថយន្តអគ្គិសនីដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗនិងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី ៣៦ ៩៩៩ ដុល្លារ (36,999$) តែប៉ុណ្ណោះនិងមានការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ ៥១ គីឡូវ៉ាត់ម៉ោង និង ៦៤ គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបាន ១៧០ សេស និង ២០៣ សេស ជាមួយនឹងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង ៧ គីឡូវ៉ាត់ ថ្មអាចបញ្ចូលបានចាប់ពី ១០% ទៅ ១០០% ក្នុងរយៈពេល ៧,៥ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង ១៥០ គីឡូវ៉ាត់ អាចសាកបានពី ១០% ទៅ ៨០% ក្នុងរយៈពេល ៣៥នាទី ឬ ៣៩នាទី។ MG ក៏បានបង្ហាញ​ថា​ប្រភេទអាគុយទំហំ ៥១ គីឡូវ៉ាត់ម៉ោង​អាចបើកបរបាន​ចម្ងាយ​ដល់​ទៅ ៣៥០ គីឡូម៉ែត្រ និង ៤៥២ គីឡូម៉ែត្រ សម្រាប់ប្រភេទអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង ។

លោកអ្នកអាចទទួលបានបទពិសោធន៏ថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ ៤៥២ គីឡូម៉ែត្ររបស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា:

  • Automatic LED headlights and rear lights
  • MG Modular Scalable Platform (MSP)
  • MG Pilot Driver Safety Technology ~
  • Reverse Camera
  • Rear/Roof Spoiler
  • 17″ alloy wheels with two-tone aero covers
  • 10.5W Wired USB C/A
  • Fabric Seat
  • 4 Speaker Audio
  • 3 Regenerative Braking Modes (1,2,3)
  • Auto Hold & Electric Parking Brake
  • Adaptive Cruise Control
  • កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ​ (7″ Instrument Cluster)
  • 3 Driving Modes (Eco, Normal, Snow, Sport and Custom)

នៅក្នុងព្រឹត្តិការណ៏នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់និងមើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និងភាពស័ក្តសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃ lifestyle របស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនីដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម