ព័ត៌មានលម្អិតអំពីតំលៃរបស់រថយន្ត Nissan Maxima ស៊េរីឆ្នាំ ២០២២ ទើបបានប្រកាសសម្រាប់ទីផ្សារសហរដ្ឋអាមេរិកទន្ទឹមនឹងការចេញលក់នៃរថយន្តនេះ។
ត្រកូល Maxima ២០២២ ប្រភេទ entry-level SV មានតម្លៃចាប់ពី ៣៧,២៤០ ដុល្លារ លក្ខណៈស្តង់ដារសំខាន់ៗរបស់រថយន្ត Maxima SV ស៊េរី ២០២២ នេះប្រើជាមួយយ៉ាន់ ១៨អ៊ីញ ជាប្រភេទ aluminum-alloy , ដៃចង្កូតស្រោបស្បែក, សំបកកង់ទហំ ២៤៥/៤៥ ប្រភេទ all-season, ចង្កៀងមុខប្រភេទ LED projector និងភ្លើងបំភ្លឺពេលថ្ងៃ, ឧបករណ៏បំពង់សំឡេង ៨ ចំនុច និង កាំម៉េរាមើលខាងក្រោយ។
សម្រាប់ត្រកូល Maxima ម៉ូដែល SR ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤២,៤០០ ដុល្លារ។ មានការរួមបញ្ចូលរចនាជាច្រើនដូចជា ចង្កូតរុំដោយស្បែកប្រភេទ Alcantara, យ៉ាន់កង់ខ្មៅរលោងទំហំ ១៩អ៊ីញ, អំពូលកាត់អ័ព្ទ LED, ដំបូលបើក, ឧបករណ៏បំពង់សំឡេងប្រភេទ Bose ១១ចំនុច និងកាំម៉េរាមួយជុំរថយន្ត។
ចំពោះប្រភេទ Maxima Platform វិញមានតម្លៃចាប់ពី ៤២,៥៥០ ដុល្លារ រថយន្តនេះមានលក្ខណៈពិសេសជាច្រើនដូចជា កៅអីស្បែកដ៏ប្រណិត ទ្វា ចេញ/ចូល ដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្តិ និង ដៃចង្កូតអេឡិចត្រូនិច។
សម្រាប់ម៉ូដែលទាំង៣ជម្រើសនេះប្រើជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣០០ សេះ និងកម្លាំងរមួល ៣៥៤ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ Xtronic ក៏ដូចជាប៉ុង១ វិលដោយកង់ខាងមុខ៕