ក្រុមហ៊ុន Suzuki អាចនឹងផលិតរថយន្ត Suzuki Jimny ប្រភេទអគ្គិសនី​

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបង្ហាញពីគម្រោងនៃការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ ២០៣០ ហើយមួយក្នុងចំណោមរថយន្តទាំងនោះ វាហាក់ដូចជារថយន្ត Suzuki Jimny ផងដែរ។

រថយន្ត​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​​សម្រាប់រថយន្តអគ្គិសនី Suzuki Jimny EV នៅមិនទាន់បង្ហាញចេញនៅ​ឆ្នាំ​ក្រោយ​នេះទេ។​ ម៉ូដែលអគ្គិសនីនៃ Suzuki Jimny EV យើងបានឃើញតែគំនូរព្រាងប៉ុណ្ណោះ​ ចំពោះការរចនាមាន ចង្កៀងមុខរាងជាម៉ូលចំនួន ៤ ប៉ាណាមុខដែលមានរូបរាងដូចទៅនឹង Jimny ម៉ូដែលបច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម​វិចិត្រករ​ឌីជីថល Aryan Hosseinalipour បានបង្ហាញរូបភាពនៃ​ការ​រចនា Suzuki Jimny EV ដោយរថយន្តនេះនឹងត្រូវបានអភិវឌ្ឍនៅលើគ្រោងឆ្អឹង skateboard chassis ដែលមានអាគុយលីចូម ផ្គួបនិងម៉ូទ័រអគ្គិសនីមួយគូសម្រាប់ e-AWD។

ជាមួយគ្នានេះ លោកបាននិយាយថា “រថយន្ត SUV អគ្គិសនីខ្នាតតូច ដែលមានសមត្ថភាពបើកបរលើផ្លូវលំបាក ឬ​ Off-Road ដ៏អស្ចារ្យសម្រាប់ការធ្វើដំណើរផ្សងព្រេងដោយមិនបញ្ចេញឧស្ម័នពុល ដែលមានប៉ាណាមុខរាងជ្រុង និងការរចនាម៉ូដកាងមុខដូចទៅនឹង Wrangler និងដំបូលបែប Panoramic moonroof ជាដើម។

 

គួរឲ្យដឹងថា Suzuki យកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ដោយ​ការ​សង្កត់​ធ្ងន់​លើ​ភាព​ខ្លាំង​នៅ​ក្នុង​ក្រុម​រថយន្ត​ខ្នាតតូច ​រួម​ទាំង​ការ​អភិវឌ្ឍ​នៃ​កំណែ​អគ្គិសនី​នៃ Suzuki Jimny ដែលវា​គឺ​ជា​រថយន្ត​អគ្គិសនី​មួយ​ក្នុង​ចំណោម​រថយន្ត​ទាំង​ប្រាំ​ដែល​ពួកគេ​នឹង​ផលិតអគ្គិសនីសុទ្ធ ២០% និងកូនកាត់ Hybrid ៨០% នៅក្នុងប្រទេសជប៉ុន ខណៈនៅនៅឥណ្ឌានឹងទទួលបានអគ្គិសនី ១៥% , កូនកាត់ hybrid ២៥% និង ៦០% ជាម៉ាស៊ីនចំហេះក្នុង។

សម្រាប់ឆ្នាំ ២០៣០ ក្រុមហ៊ុន SUZUKI នឹងចូលរួមចំណែកក្នុងការកសាងសង្គមអព្យាក្រឹតកាបូន និងកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុងរីកចម្រើនដូចជា ឥណ្ឌា អាស៊ាន និងអាហ្រ្វិក ដោយមានតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា ជប៉ុន ឥណ្ឌា និងអឺរ៉ុបជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម