[បរទេស] កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត TOYOTA បានធ្វើការបង្ហាញចេញនៅឯកសារប៉ាតង់មួយដែលមានឈ្មោះថា Stout ថ្មី ដែលធ្លាប់ជារថយន្តភីកអាប់ខ្នាតតូចមួយដែលត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ២០០០ ។
ជាមួយគ្នានេះ ការចុះបញ្ជីប៉ាតង់បែបនេះ មិនមានការបញ្ជាក់ទេ ថាក្រុមហ៊ុន toyota ពិតជានឹងផលិតរថយន្តភីកអាប់នេះ ប៉ុន្តែលទ្ធភាពនៃការផលិតរថយន្តភីកអាប់ខ្នាតតូចពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ប្រសិនបើពួកគេចង់ចូលទៅក្នុងទីផ្សារភីកអាប់នៅពេលអនាគត។
Toyota បានចាប់ផ្តើមងាកទៅកាន់ការផលិតរថយន្តផ្នែករថយន្ត Pick-up ខ្នាតតូចនេះ ដោយមានគោលបំណងប្រកួតប្រជែងជាមួយម៉ូដែលដូចជា Ford Maverick, Fiat Toro, Renault Oroch, Chevrolet Montana និង Hyundai Santa ជាដើម។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតត្រូវបានគេបញ្ជាក់នៅឡើយទេ។ ទោះបីជាគំរូនេះ ត្រូវបានប្រើប្រាស់គ្រោងឆ្អឹង TNGA platform ដូចគ្នាទៅនឹងរថយន្ត Corolla ដើម្បីផលិតរថយន្តភីកអាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី ឬប្រហែលជាបន្ថែមម៉ូទ័រអគ្គិសនីផងដែរ។
បើទោះបីជារហូតមកដល់ពេលនេះពួកគេមិនបានបញ្ជាក់ឲ្យច្បាស់លាស់ក៏ដោយ ប៉ុន្តែក្នុងចំណោមពាក្យចចាមអារ៉ាមជាច្រើន ដោយឥឡូវនេះមានការពិតមួយបានចាប់អារម្មណ៍ពីវិទ្យាស្ថានជាតិនៃកម្មសិទ្ធិឧស្សាហកម្ម ដោយមានយោងតាមឯកសារដែល Windshield បានបង្ហាញពីក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបានចុះបញ្ជីឈ្មោះ Stout ៕