ក្រុមហ៊ុន VinFast ពន្យាពេលបើកសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួននៅអាមេរិករហូតដល់ឆ្នាំ២០២៨

[បរទេស] ក្រុមហ៊ុន VinFast Auto Ltd. បានប្រកាសថាខ្លួននឹងពន្យាពេលបើកសង្វាក់ផលិតកម្មរថយន្ត ៤ ពាន់លានដុល្លាររបស់ខ្លួននៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨ បើទោះបីជាមានការជួយសម្រួលថវិកាពីខាងរដ្ឋ North Carolina ១,២ ពាន់លានដុល្លារ ក៏ដោយ។

ដើមឡើយរោងចក្រនេះត្រូវបានប្រកាសសាងសង់នៅក្នុងខែមិនា ឆ្នាំ២០២២  ខណៈពេលដែលរោងចក្រនេះអាចផលិតរថយន្តបាន ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំដោយផ្តោតលើម៉ូឌែល VF 8s, VF 7 និង VF 9s ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ទោះជាយ៉ាងណាក៏ដោយនៅក្នុងរដូវក្តៅឆ្នាំ២០២៣ ផលិតកម្មមួយនេះត្រូវបានកំណត់ពេលឡើងវិញដោយលើកទៅឆ្នាំ២០២៥ វិញហើយនៅក្នុងឆ្នាំ២០២៤ នេះទៀតសោកការក្រុមហ៊ុនមួយនេះក៏បានធ្វើការពន្យាពេលបន្ថែមទៀតរហូតដល់ឆ្នាំ២០២៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងផងថា ការពន្យារពេលនេះកើតឡើងដោយសារតែក្រុមហ៊ុនអាចលក់រថយន្តបានត្រឹមតែ ២១,៧៤៧ គ្រឿងប៉ុណ្ណោះក្នុងឆមាសទី ១ នៃឆ្នាំ២០២៤ នេះ បូកផ្សំជាមួយវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកនិងការប្រែប្រួលទីផ្សារលក់រថយន្តជាដើម។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមួយនេះក៏បានធ្វើការកាត់បន្ថយទំហំសង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម