ក្រុមហ៊ុន Maxus បាននាំចូលរថយន្តប្រភេទ MPV ៨កៅអីមកកាន់ទីផ្សារកម្ពុជាជាមួយនឹងម៉ូឌែលថ្មី Maxus G50

ជាមួយនឹងការចូលចិត្តប្រើប្រាស់នូវរថយន្ត Toyota Sienna, Mitsubishi Xpander និង Kia Carnival ដែលក្លាយជាការពេញនិយមនៅតាមដងផ្លូវរបស់យើងនាពេលបច្ចុប្បន្ននេះ ហើយ Maxus Cambodia បានណែនាំនូវសមាជិកថ្មីរបស់ខ្លួនដោយការបង្ហាញនូវរថយន្តប្រភេទ MPV ៨កៅអីគឺ Maxus G50 ដែលម៉ូដែលថ្មីនេះបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។
ជាមួយនឹងរូបរាងយ៉ាងប្រណីត និងទាន់សម័យនៃរថយន្តប្រភេទ Multi-purpose Vehicle ដែលមានប្រវែងបណ្តោយ ៤,៨២៥មីលីម៉ែត្រ, ទទឹង ១,៨២៥មីលីម៉ែត្រ និងកំពស់ ១,៧៧៨មីលីម៉ែត្រ រួមជាមួយនឹងប្រវែងនៃគម្លាតពី​កង់មុខ ទៅ កង់ក្រោយ ២,៨០០មីលីម៉ែត្រ។ រថយន្ត Maxus G50ថ្មី មានលក្ខណៈពិសេសពីផ្នែកខាងមុខនៃប៉ាណារចនាជាក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរឡូហ្គោ Maxus ហើយចង្កៀងមុខវិញឌីស្សាញជាមួយនឹងអំពូល LED daytime running ឆ្នូតៗ។ វាក៏បំពាក់ដោយយ៉ាន់ស្ព័រ បែបបន្ទាត់តួអក្សរដែលបំបែកជាផ្នែកៗពិតជាសាកសមជាមួយតួរថយន្ត ហើយនៅផ្នែកខាងក្រោយក៏បានរចនាឡើងជាមួយនឹងអំពូល LED យ៉ាងស្មើរគ្នាដែលធ្វើរថយន្តម៉ូឌែលនេះកាន់តែមានភាពទាក់ទាញ។

រថយន្តប្រភេទ MPV ៨កៅអីនេះមានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងសំបូរបែប និងទំនើប ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែមានភាពរីករាយនៅពេលបានបើកបរវា។ អ្នកបើកបរនិងអ្នករួមដំណើរនឹងទទួលបានការភ្ជាប់កម្មវិធីពីទូរស័ព្ទ ទៅកាន់រថយន្តជាមួយអេក្រង់ពណ៏ទំហំ ១២,៣អ៊ីញ ភ្លឺច្បាស់ត្រជាក់ភ្នែក។ វាបំពាក់មកជាមួយដំបូលលើ Panoramic Sunroof, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, តុសម្រាប់កៅអីជួរទីពីរដែលជួយសម្រួលដល់ការធ្វើការងារពេលកំពុងធ្វើដំណើរ និងរន្ធសាកទូរស័ព្ទជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ក្រៅពីនេះទៀត វាមានលក្ខណៈពិសេសនិងមុខងារប្រើប្រាស់ជាច្រើនដូចជា កៅអីខាងមុខអូតូ, ការបញ្ឆេះរថយន្តដោយប្រើប៊ូតុងជាមួយនឹងសោរ smart key, ទ្វារគូទក្រោយអូតូ, និងកាមេរ៉ាថតក្រោយដែលអាចមើលបាន ៣៦០ ដឺក្រេជុំវិញរថយន្ត។

កម្លាំងនៃរថយន្ត Maxus G50 ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន ១,៥លីត្រ turbocharge ទំហំ ៤ស៊ីឡាំងហើយផ្តល់កម្លាំងខ្លាំង ១៦៥សេះ និងកម្លាំងបង្វិល ២៥០ញូតុនម៉ែត្រ។ កាន់តែពិសេសទៀតនោះវាត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៧វគ្គ ដែលធ្វើអោយរថយន្តមានកម្លាំងខ្លាំង និងសន្សំសំចៃការស៊ីប្រេងឥន្ធនៈ។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះគឺពិតជាមានសុវត្ថិភាពខ្ពស់សម្រាប់គ្រួសារលោកអ្នកដែលមានបំពាក់មកជាមួយពោងសុវត្ថិភាពសម្រាប់ផ្នែកខាងមុខ និងផ្នែកចំហៀងរហូតដល់កៅអីជួរទី៣, ប្រព័ន្ធហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ និងប្រព័ន្ធជំនួយពេលចុះចំណោត ព្រមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ក្រុមហ៊ុន Maxus បានផ្តល់ជូនការធានារយៈពេល ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យអតិថិជនរបស់ពួកគេកាន់តែមានទំនុកចិត្តលើគុណភាព និងបង្កើនទំនាក់ទំនងរវាងផ្នែកសេវាកម្មផងដែរ។
រថយន្ ត​Maxus G50 មានជម្រើសពីរដូចខាងក្រោមសម្រាប់លោកអ្នកជ្រើសរើស៖

  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux ដែលមានតម្លៃ ៤៣ ០០០ដុល្លារ
  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux+ ដែលមានតម្លៃ ៤៥ ០០០ដុល្លារ

ជាមួយនឹងតម្លៃ ព្រមទាំងលក្ខណៈពិសេសទាំងអស់នេះ តើលោកអ្នកគិតថាផ្នែកណាមួយនៃម៉ូឌែលនេះដែលក្រុមហ៊ុន Maxus Cambodia នឹងអាចប្រកួតប្រជែងលើទីផ្សាររថយន្តប្រភេទ MPV នេះ? ជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានផ្តល់ដោយរថយន្ត Maxus G50 គឺតម្លៃគួរឱ្យទាក់ទាញដល់លោកអ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារ។ ហើយអ្វីដែលល្អបំផុតបន្ទាប់ទៀតនោះគឺការទទួលបទពិសោធន៍ថ្មីសម្រាប់លោកអ្នកដោយការទស្សនារថយន្តផ្ទាល់ និងធ្វើការបើកសាកល្បងនៅបន្ទប់តាំងបង្ហាញរថយន្ត Maxus Cambodia ដែលនៅក្បែរលោកអ្នក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម