ក្រុមហ៊ុនកែច្នៃ Heritage នឹងផលិត​ Land Rover Defender បើកដំបូល ចំនួន ៥គ្រឿង ដោយមួយគ្រឿងតម្លៃ ១៦មុឺនដុល្លារ

ក្រុមហ៊ុន Heritage Customs មកពីប្រទេសហូឡង់ ដែលជា Co-owned របស់អ្នករចនា Niels van Roij បានបង្ហាញគំនូរព្រាងដំបូងនៃរថយន្ត Valiance Convertible ដែលជាកំពូលម៉ូដែលផ្អែកលើ Land Rover Defender ដែលនឹងត្រូវបានផលិតក្នុងចំនួនកំណត់ចំនួន ៥ គ្រឿងសម្រាប់ឆ្នាំ ២០២២ តាមរយៈកម្មវិធី Carchitecture program ។

ការផ្លាស់ប្តូរគឺផ្អែកលើទ្វារពីរ ប្រវែងកង់មុខ-ក្រោយ ខ្លី​ របស់ Defender 90 វារួមបញ្ចូលការកាត់ដំបូល និងបន្ទះទ្វាខាងក្រោយ ហើយជំនួសវាដោយ semi-electrc soft-top ដែលអាចបត់បាន។ នេះនាំមកនៅអារម្មណ៍បើកចំហដល់អ្នកដំណើរនៃជួរទាំង២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌ផ្នែកខាងក្រៅនៃរថយន្តនេះត្រូវបានផលិតឡើងដោយដៃ បំពាក់ដោយស្បែក spinneybeck, ឡូហ្គួ Heritage Customs ធ្វើដោយដៃ និងយ៉ាន់កង់។ ក្រុមហ៊ុនបានសាកល្បងការកំណត់រចនាសម្ព័ន្ធបីផ្សេងគ្នាសម្រាប់ Valiance Convertible ដែលត្រូវបានយកលំនាំតាមឆ្នេសមុទ្រដ៏ស្រស់ស្អាត, Land Rovers’​​ heritage  Côte d’Azur, the Solihull Sand និង Kokkini Paralia។

ម៉ូដែល Côte d’Azur ដែលបានដាក់ឈ្មោះតាមសមុទ្រ Mediterranean ភាគអាគ្នេយ៍ប្រទេសបារាំង ត្រូវបានប្រើជាមួយពណ៌ ខៀវ រួមបញ្ជូលជាមួយកាងពណ៌ខ្មៅ ដំបូលបែប cognac ថាសកង់ប្រភេទ Space Cowboy ទំហំ ២២ អ៊ីញ ស្រោបដោយសំបកកង់ពណ៌ស ខណៈផ្នែកខាងក្នុងបំពាក់ដោយកៅអីស្ព័រ និងចង្កូតដៃបែប Classic ។

ម៉ូដែល Solihull Sand ដែលយកលំនាំតាម Hue l66 ដែលជារថយន្ត Land Rover ដំបូងបង្អស់ដែលចេញពីផលិតកម្ម ដែលមានពណ៌ ប៉ៃតង ជាមួយកាងពណ៌ប្រផេះ,​ ដំបូលពណ៌ខ្សាច់ និងថាសកង់ប្រភេទ Rock Dust ទំហំ ២០​ អ៊ីញពណ៌ស ព្រមទាំងផ្នែកខាងក្នុងបំពាក់ជាមួយកៅអី និង ចង្កូតដៃបែប classic ផងដែរ។

ចុងក្រោយគឺ ម៉ូដែល Kokkini Paralia ដែលយកឈ្មោះតាមឆ្នេសមុទ្រក្រហមនៅប្រទេសក្រិច Santorini ដែលមានពណ៌ក្រហមក្រម៉ៅ ជាមួយកាងពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ, ថាសកង់ប្រភេទ Supersonic ទំហំ ២២ អ៊ីញ ដោយផ្នែកខាងក្នុងបំពាក់ជាមួយ កៅអី និងចង្កូតដៃបែបស្ព័រ។

សម្រាប់តម្លៃរបស់រថយន្តខាងលើនេះមានតម្លៃ ១៦០,០០០ ដុល្លារ​ ដោយមិនរាប់បញ្ចូលថ្លៃពន្ធ បើប្រៀបធៀបតម្លៃរបស់ Land Rover Defender 90 ទ្វារ៣​​​ នៅអាមេរិក មានតម្លៃចាប់ពី ៥២,៣០០​​ ដុល្លារ​ សម្រាប់ Base-spec ជាមួយម៉ាស៊ីន​ចំណុះ ២.០ លីត្រ P300 ទំហំ ៤ស៊ីឡាំង និង មានតម្លៃរហូតដល់ ១១១៤០០ ដុល្លារ​ សម្រាប់ម៉ាស៊ីន ៨ស៊ីឡាំង Carpathian Edition ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម