ក្រុមហ៊ុនចិន ចម្លងម៉ូដរថយន្ត Land Cruiser

កាល​ពី​ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​នូវ​រូបរាង​រថយន្ត Hengtian L4600 ដែល​​ជា​រថយន្ត​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ Hengtian Automobile។ គេ​កត់​សម្គាល់​ឃើញ​ថា​រថយន្ត​នេះ​មាន​​ទ្រង់ទ្រាយ​ដូច​ជា Toyota Land Cruiser អ៊ីចឹង។

រថយន្ត Hengtian L4600 នឹង​មាន​លក់​នៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ព័ត៌មាន​អំពី​វិមាត្រ​រថយន្ត​មិន​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ស្រដៀង​នឹង​រថយន្ត​ Off-Road របស់ Toyota អ៊ីចឹង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤,៦ លីត្រ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Futai Power ដែល​បង្កើត​កម្លាំង​បាន ២៨៦ សេះ ដែល​​កម្លាំង​នេះ​គឺ​ខ្សោយ​ជាង​ម៉ាស៊ីន ៨ ស៊ីឡាំង​លើ​រថយន្ត Land Cruiser។ គួរ​ដឹង​ថា​ក្រុមហ៊ុន Hengtian Automobile បាន​បង្កើត​​នៅ​ឆ្នាំ ២០១១ ដែល​មាន​ទំហំ​ផលិត​ ១០ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ម៉ូដែល​ L4600 នេះ នឹង​ជា​រថយន្ត SUV ដំបូង​របស់​ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម