ក្រុមហ៊ុន Haval បានប្រកាសចេញរថយន្ត SUV ចុងក្រោយបង្អស់របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយហៅឈ្មោះថា Haval DaGou សម្រាប់ទីផ្សារប្រទេសចិន ដែលប្រែមកថា Haval Big Dog។
គួរឲ្យដឹងថា ឈ្មោះរថយន្ត SUV ត្រូវបានបោះឆ្នោតដោយសាធារណៈជន ដោយមើលតាមរូបរាងដ៏ហំហួនរបស់វា។ Big Dog មានការឌីហ្សាញបែបជ្រុងៗ ប្រៀបដូចរថយន្ត Ford Bronco Sport ដែរ។
SUV នេះមានប្រវែង ៤,៦ម៉ែត្រ ទទឹង ១,៨ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ ហើយមានកម្ពស់ឈរផុតពីដី ២០០មីល្លីម៉ែត្រឯណោះ។ វាបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ មានកម្លាំង ១៦៨សេះ និង ចំណុះ ២,០លីត្រ មានកម្លាំង ២២១សេះ៕