យោងតាមឯកសារសម្រាប់វិនាយោគិនដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast បានបង្ហាញចេញនូវផែនការក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលបន្ថែមទៀតនៅឆ្នាំ ២០២៣។
ខណ:ពេលឆ្នាំ ២០១៧-២០១៩ បានបញ្ចេញនូវម៉ូឌែល Lux A, Lux SA និង Fadil រហូតដល់ឆ្នាំ ២០២០-២០២២ បានផ្តោតសំខាន់លើរថយន្តអគ្គិសនី President V8 និង VF e34។
យោងតាមផែនការនេះ រថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលថ្មីនោះរួមមាន VF e32, VF e33 និង VF e34P។ ដោយ VF e32 ជាប្រភេទ Hatchback A-Size។ VF e34P គឺជាប្រភេទ C-segment ដែលមានទំហំធំជាង VF e34 ដែលគេរំពឹងថានឹងវាយលុកទីផ្សារចុងឆ្នាំនេះ។
ស្របគ្នានេះដែរ ក្រុមហ៊ុន VinFast ពុំទាន់បានប្រកាសព័ត៌មានអំពីថានៅពេលណានៅឆ្នាំ ២០២៣ ម៉ូឌែលមួយណានឹងត្រូវបានចេញលក់លើទីផ្សារមុននោះឡើយ។ ខណ:ពេលមុនឆ្នាំ ២០២៣មកដល់ ឆ្នាំ ២០២២ Vinfast និងចេញលក់រថយន្តអគ្គិសនីប្រភេទ Size-D គឺ VF e35 និង Size-E គឺ VF e36ផងដែរ៕