ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីងាកមកផលិតម៉ាស់ ៥ លានម៉ាស់ក្នុងមួយថ្ងៃ

BYD ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​វីរុស​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន BYD បាន​សម្រេច​ចិត្ត​សាង​សង់​សង្វាក់​ផលិតកម្ម​ថ្មី​សម្រាប់​ការ​ផលិត​ម៉ាស់​មុខ ដែល​ចាប់​ផ្ដើម​​សាង​សង់​តាំង​ពី​ចុង​ខែ​មករា ដែល​នឹង​មាន​ទំហំ​ផលិត​ ៥ លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ។ ក្រុមហ៊ុន​នេះ​ក៏​មាន​ផលិត​ទឹក​លាង​ដៃ​​ប្រមាណ​ ៣០ ម៉ឺន​ដប​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​នឹង​ផ្ដល់​ម៉ាស់​ការពារ​ដល់​បុគ្គលិក​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ការ​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ចិន​ក្នុង​ខេត្ត​ Hubei ដែល​ជា​ទី​កន្លែង​កំណើត​នៃ​ការ​ផ្ទុះ​ COVID-19៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម