[បរទេស] យោងតាមសារព័ត៌មាន Reuters ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ Fisker និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀតបានដាក់ពាក្យសុំប្រកាសក្ស័យធននៅក្រោមច្បាប់តុលាការរបស់សហរដ្ឋអាមេរិក ។
ឯកសាររបស់តុលាការបង្ហាញថា Fisker បានចុះបញ្ជីទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៥០០ លានដុល្លារទៅ ១ ពាន់លានដុល្លារ ខណៈដែលបំណុលរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងមានចន្លោះពី ១ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារឯណ្ណោះ ។
គួរឲ្យដឹងថា Fisker គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះបានក្ស័យធន ហើយត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Wanxiang Group របស់ប្រទេសចិន។
នៅក្នុងខែមេសា Fisker ត្រូវប្រឈមមុខនឹងស្ថានភាពនៃការលុបចោលប្រាក់បញ្ញើយ៉ាងច្រើនពីអតិថិជនដែលបានបញ្ជាទិញរថយន្ត Fisker Ocean ។ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិកបានចាប់ផ្តើមទទួលយកប្រាក់បញ្ញើសម្រាប់ម៉ូដែល SUV អគ្គិសនីពីខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយទទួលបានការបញ្ជាទិញសរុបចំនួន ៦៥,០០០ នៅចុងខែកុម្ភៈ ឆ្នាំ ២០២៣។
មិនត្រឹមតែប៉ុណ្ណោះ Fisker លុបចោលប្រាក់កក់នៅរថយន្តប្រហែល ៤០ ០០០គ្រឿង នៃការបញ្ជាទិញជាមុនរបស់ Fisker Ocean ៧០ ០០០គ្រឿង ត្រូវបានទាក់ទងដោយអតិថិជនដែលស្នើសុំឱ្យលុបចោល ដែលត្រូវសងប្រាក់ត្រលប់ទៅអតិថិជនវិញដល់ទៅ ៩លានដុល្លារ ៕