- Royal Enfield ពង្រីកការលក់រាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកហាងសាខាទីពីរនៅកម្ពុជា
- ម៉ូតូ Royal Enfield គ្រប់ស៊េរី រួមជាមួយនឹងគ្រឿងលេង និងសេវាកម្មជួសជុលគ្រឿងបន្លាស់ មានមួយកំប្លេនៅសាខាទីពីរនេះ
(ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ប្រទេសកម្ពុជា)៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលប្រើប្រាស់ម៉ូតូនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ថ្ងៃនេះក្រុមហ៊ុន Royal Enfield បានប្រកាសបើកអគារតំាងបង្ហាញនិងលក់សាខារទីពីររបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅផ្ទះលេខ 551 ផ្លូវជាតិលេខ 6A ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប។
នៅសាខាទីពីរនេះមានតាំងបង្ហាញនិងលក់ម៉ូតូ Royal Enfield គ្រប់ម៉ូឌែលទាំងអស់ជាមួយនិងសំលៀកបំពាក់ (Apparel) និងគ្រឿងលេងម៉ូតូ (Accessory) គ្រឿងបន្លាស់និងជួសជុល (Spare Part) ដែលឥឡូវនេះ អតិថិជននៅខេត្តសៀមរាបនិងអ្នកស្នេហាម៉ូតូធំនៅកម្ពុជា អាចមកទទួលយកបទពិសោធន៍អាយុកាល ១២៣ឆ្នាំនៃកេរដំណែលរបស់ Royal Enfield បានកាន់តែងាយស្រួលជាងមុន។ ទន្ទឹមនឹងនោះ សាខាទីពីរនេះបង្ហាញពីទស្សនៈរបស់ម៉ាកយីហោ ” Pure Motorcycling” នៅគ្រប់ទិដ្ឋភាព នៃបទពិសោធន៍នៃភាពជាម្ចាស់របស់ Royal Enfield។
លើសពីនេះទៅទៀត ដោយសារ សៀមរាប ជាទីតាំងយុទ្ធសាស្ត្ររបស់ Royal Enfield និងជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា សាខាទីពីរនេះនឹងផ្ដល់ជូនការ ប្រឹក្សាយ៉ាងពិសេស និងលម្អិត សម្រាប់អតិថិជនថ្មីចាស់ របស់ម៉ូតូរបស់ Royal Enfield រួមទាំងផ្សព្វផ្សាយបទពិសោធន៍នៃការប្រណាំងម៉ូតូសុទ្ធក្នុងចំណោមអ្នកបើកបរ។
ចំពោះការបើកដំណើរកាសាខាទីពីរនេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Royal Enfield បានលើកឡើងថា៖ « Royal Enfield ប្តេជ្ញាក្លាយជាអ្នកនាំមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម ហើយអាស៊ីប៉ាស៊ីហ្វិក គឺយុទ្ធសាស្រ្តដ៏សំខាន់។ ពួកយើងបាននិងកំពុងបង្កើតភាពងាយស្រួលកាន់តែច្រើនឡើង សម្រាប់សហគមន៍ និងអ្នកដែលស្រលាញ់ការជិះម៉ូតូរបស់យើង។ នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នៃអ្នកដែលទិញម៉ូតូដើម្បីជិះកម្សាន្ត។ ដោយមានបំណង ចង់កាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់យើង និងពង្រីកការផ្សព្វផ្សាយរបស់យើងបន្ថែមទៀត យើងបានបើកសាខាទីពីរនៅខេត្តសៀមរាប។ ម៉ាកយីហោ Royal Enfield មួយនេះ នឹងផ្ដល់នូវតម្លៃដែលសមរម្យ ដែលនឹងទាក់ចិត្តអ្នកចូលចិត្តជិះម៉ូតូ។ ហើយយើងមានទំនុកចិត្តថា ហាងទំនើបថ្មីនេះ នឹងក្លាយជាគោលដៅ ‘Pure Motorcycling’ សម្រាប់អ្នកបើកបរគ្រប់រូប និងគ្រប់សមត្ថភាព»។
សាខាទីពីររបស់ Royal Enfield នៅខេត្តសៀមរាប នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកចូលចិត្តជិះម៉ូតូធំហើយមានតំលៃសមរម្យ។ Royal Enfield មានបណ្តាញលក់ និងសេវាកម្មយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield សូមទំនាក់ទំនងមកលេខទូរសព្វ៖ 012 366 803/095 666 373 ៕