
Chery Automobile ត្រៀមចេញលក់ជាផ្លូវការនូវភីកអាប់កូនកាត់ PHEV ដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតដំបូងគេ នៅទីផ្សារអូស្ត្រាលីនៅចុងឆ្នាំនេះ ជាមួយឈ្មោះ KP31 ខណ:នៅទីផ្សារប្រទេសចិនឈ្មោះ Rely P3X។
សម្រាប់រថយន្តនេះនឹងក្លាយជាភីកអាប់ដំបូងគេដែលនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូត PHEV ដំបូងគេនៅលើពិភពលោក។ សម្រាប់ព័ត៌មានលម្អិត Chery ពុំទាន់បញ្ចេញនៅឡើយនោះទេ ប៉ុន្តែយោងតាមសារព័ត៌មានចិនបង្ហាញភីកអាប់នេះនឹងដំណើរការរួមគ្នារវាងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនី ដែលរំពឹងថានឹងផលិតកម្លាំងបាន ៣៤៨សេះ និងកម្លាំងរមួល ៦៨០ញ៉ូតុនម៉ែត្រ។ ព្រមជាមួយសម្ថភាពអាចដឹកបាន ១តោន និងអូសសណ្តោងបាន ៣,៥តោន។

គួរបញ្ជាក់ផងដែរថា នៅទីផ្សារអូស្ត្រាលីអតិថិជនមានតម្រូវការរថយន្តភីកអាប់ដែលប្រើម៉ាស៊ីនម៉ាស៊ូតច្រើនជាងម៉ាស៊ីនសាំង ហើយនៅពេលបច្ចុប្បន្ននេះមានតែភីកអាប់កូនកាត់ PHEV នៅលើទីផ្សារប្រទេសនេះ ដោយមាន BYD Shark 6 និង GMW Connon Alpha ដែលដំណើរការដោយម៉ាស៊ីនសាំងប៉ុណ្ណោះ៕




















