ក្រុមហ៊ុនឡានបារាំង នឹងជួយផលិតឧបករណ៍ជំនួយផ្លូវដង្ហើម ៥ម៉ឺនគ្រឿង

PSA Group គឺជាក្រុមហ៊ុនរថយន្តចុងក្រោយបង្អស់មួយ ដែលនឹងជួយផលិតឧបករណ៍ជំនួយផ្លូវដង្ហើម ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ស្របពេលដែលប្រទេសជុំវិញពិភពលោក កំពុងតស៊ូដើម្បីលុបបំបាត់វា។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនរថយន្តបារាំងខាងលើនឹងសហការណ៍ជាមួយ ក្រុមហ៊ុនផលិតឧបករណ៍ជំនួយផ្លូវដង្ហើម Air Liquide Medical Systems, Schneider Electric និង Valeo ដើម្បីផលិតឧបករណ៍ជំនួយផ្លូវដង្ហើមឲ្យ ១០ ០០០គ្រឿងសិន ត្រឹមពាក់កណ្តាលខែឧសភា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន PSA បានបង្កើតរោងជាងមួយរួចជាស្រេច នៅក្នុងរោងចក្រនៃស្រុក Poissy របស់ខ្លួន ដោយក្នុងនោះមានបុគ្គលិកស្ម័គ្រចិត្តជាង ៥០នាក់ ដើម្បីផលិតផ្នែក ឬគ្រឿង សម្រាប់ផលិតឧបករណ៍ជំនួយផ្លូវដង្ហើមនេះ។ ការដំឡើងចុងក្រោយបង្អស់ នឹងត្រូវធ្វើឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Air Liquide ស្ថិតនៅក្នុងស្រុក Antony ប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម