ក្រុមហ៊ុនឡានអគ្គិសនីចិន ចាប់ផ្ដើមវាយលុយទីផ្សារអឺរ៉ុបតាមប្រទេសន័រវែស

​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Xpeng បាន​ចាប់​ផ្ដើម​ការ​វាយ​លុក​លើ​ទីផ្សារ​អឺរ៉ុប​ ដោយ​​កំពុង​​ដឹក​ជញ្ជូន​រថយន្ត​ G3 ចំនួន ១០០​គ្រឿង ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​ន័រវែស។

ក្រុមហ៊ុន​ដែល​មូលដ្ឋាន​នៅ​ទីក្រុង Guangzhou មួយ​នេះ​មាន​គម្រោង​នឹង​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អឺរ៉ុប​​ដែរ ហើយ​នឹង​ចំណាយ​ពេល ១២​ខែ​បន្ទាប់​ទៀត​ដើម្បី​សិក្សា​មើល​ថា​គួរ​តែ​ជ្រើស​រើស​យក​ប្រទេស​ណា​ជា​បន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បាន​ជ្រើស​រើស​​វាយ​លុក​ចូល​ទីផ្សារ​អឺរ៉ុប​តាម​រយៈ​ប្រទេស​ន័រវែស​ក៏​ដោយ​សារ​​គោលការណ៍​គាំទ្រ​របស់​រដ្ឋាភិបាល​​ន័រវែស​ ​ហើយ​ប្រទេស​នេះ​ក៏​មាន​ហេដ្ឋារចនាសម្ពន្ធ​​​នៃ​ស្ថានីយ​សាក​ភ្លើង​ដ៏​ទំនើប និង​មាន​ប្រជាជន​ដែល​យល់​ដឹង​អំពី​រថយន្ត​អគ្គិសនី​ច្រើន។

ត្បិត​ថា​ន័រវែស​ជា​ប្រទេស​តូច​មួយ​មែន ប៉ុន្តែ ៨០% នៃ​រថយន្ត​ដែល​លក់​ចេញ​​នៅ​ប្រទេស​នេះ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ២០២០ គឺ​ជា​ប្រភេទ​ដែល​អាច​សាក​ភ្លើង​បាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Autonews Europe៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម