ក្រោយទទួលបានបណ្ណបើកបរ​ តើអាចមានសិទ្ធិ​បើកបរ​ដល់អាយុប៉ុន្មានឆ្នាំ?

បន្ទាប់ពីប្រឡងយកបណ្ណបើកបរបានជាប់ជាស្ថាពរទាំងទ្រឹស្តី និងដៃចង្កូត ហើយទទួលបានបណ្ណបើកបរ គឺមានសិទ្ធិ​បើកបររហូតដល់អាយុ ៦៥ឆ្នាំ។ បើអ្នកកាន់បណ្ណបើកបរ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ក៏នៅតែត្រូវបានអនុញ្ញាតឲ្យបើកបរបានផងដែរ ប៉ុន្តែត្រូវពិនិត្យសុខភាព និងប្តូរបណ្ណបើកបរ​ដែលមានរយៈពេល ២ឆ្នាំម្តង។

យោងតាមមាត្រា៤២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បង្ហាញឲ្យដឹងថា សុពលភាព​នៃប្រភេទបណ្ណបើកបរ មានរយៈពេលដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ មានសុពលភាពរយៈពេល ១០ឆ្នាំ។

២. បណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាព​រយៈពេល ៥ឆ្នាំ។

៣. អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរ​មុនអស់សុពលភាព ដោយភ្ជាប់មកជាមួយ ដោយភ្ជាប់មកជាមួយ​នូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់​ថា អាចបើកបរបាន។ ការមិនបាន​មកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ។

ការពិនិត្យសុខភាព ត្រូវមាន​លិខិតបញ្ជាក់​ថាអាចបើកបរបានពីគ្រូពេទ្យុនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព​ដែលត្រូវកំណត់ដោយ​ក្រសួងសុខាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម