ក្រៅពីកម្ពុជា! BYD បោះទុនសងរោងចក្រតម្លើង និងផ្គុំរថយន្តនៅម៉ាឡេស៊ីបន្ថែមទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន BYD បានប្រកាសនឹងបោះទុនសាងសងរោងចក្រថ្មីសម្រាប់តម្លើង និងផ្គុំរថយន្ត (CKD) នៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ពង្រីកទីផ្សាររថយន្តរបស់ខ្លួនបន្ថែមទៀតនៅអាស៊ីអាគ្នេយ៍ ជាមួយផែនការបើកដំណើរការសង្វាក់ផលិតកម្មនៅឆ្នាំ២០២៦។

ក្នុងដំណាក់កាលដំបូងនេះ BYD នឹងសាងសងរោងចក្រនេះនៅក្នុងទីក្រុង Tanjong Malim Perak នៅលើផ្ទៃដី ១៥០ហិចតាដែលជួលពី KLK TechParK។ ក្នុងនោះ លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD នៅអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា “ម៉ាឡេស៊ីតែងតែជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ BYD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយការប្រកាស អំពីការបោះទុនសាងសងរោងចក្រតម្លើង និងផ្គុំរថយន្ត (CKD) គឺជាទំព័រថ្មីមួយនៃដំណើររបស់យើងនៅទីនេះ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថានៅអាស៊ីអាគ្នេយ៍ ក្រៅពីរោងចក្រដែលកំពុងមានផែនការនឹងសាងសងនៅម៉ាឡេស៊ីនេះ BYD ក៏មានរោងចក្រផលិតរថយន្តក្នុងប្រទេសថៃ ដែលបានចាប់ផ្តើមដំណើរការកាលពីចុងឆ្នាំ២០២៤ និងរោងចក្រផ្គុំ និងតម្លើងកំពុងសាងសងនៅកម្ពុជាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម